20/05/2019 11:01 GMT+7 Email Print Like 0

សកម្មភាពអបអរសាទរខួបលើកទី១២៩ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញនៅប្រទេសជាច្រើនលើពិភពលោក


 ទិដ្ឋភាពនៃពិធីរំលឹកខួបលើកទី១២៩ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ នៅទីក្រុង Mimasaka, Okayama នៃប្រទេសជប៉ុន
 

នាថ្ងៃទី១៨ ខែ​ឧសភា ឆ្នាំ​២០១៩ នៅទីក្រុង Mimasaka ខេត្ត Okayama ដែល​ជាទីក្រុង​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​ជប៉ុន​បានដាក់រូបសំណាកលោកប្រធានហូ ជីមិញ បានរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ១២៩ នៃទិវា​កំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០១៩) ។ ពិធីនេះបាន​ធ្វើឡើងនៅក្នុងបរិយាកាសដ៏មហោឡារិកមួយ។
 
តំណាងចូលរួមបានស្តាប់និងរំលឹកឡើងវិញ ពីជីវិតនិងអាជីពរបស់លោកប្រធាន ហូជីមិញ រួម​ទាំងរាល់​ការរួម​ចំណែក​របស់​ លោកប្រធានហូជីមិញចំពោះសន្តិភាពនិងលទ្ធិ​ប្រជាធិបតេយ្យនៅលើពិភពលោក។​
 
នៅព្រឹក​ថ្ងៃដដែល បុគ្គលិកនៃស្ថានទូតនិងស្ថាប័នតំណាងវៀតណាម សិស្សានុ សិស្ស រួមទាំងបង​ប្អូន​អាណិក​ជន​វៀត​ណាម​នៅអង់គ្លេស បានចូលរួមពិធីរំលឹកខួបលើក ទី១២៩ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ នៅឯអាគា ​Neu Zealand លើវិថី Haymarket នៃទីក្រុងឡុងដ៍ផងដែរ។
 
អញ្ជើញថ្លែង​មតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេស លោក Tran Ngoc An បានមាន​ប្រសាសន៍​ថា ក្នុងអំឡុងពេល៣០ឆ្នាំទៅ​ស្វែងរកផ្លូវសង្គ្រោះ​ជាតិនោះ ថ្វីត្បិតតែលោក​ប្រធានហូជីមិញ​ស្នាក់នៅ​អង់គ្លេស​រយៈពេលតិចក៏ដោយ ប៉ុន្តែនៅអង់គ្លេសនេះ​តែម្តង យុវជន Nguye​n Tat Thanh បា​នអាន នូវស្នា​ដៃ​របស់​ Mark និង Engels​ ជាលើកដំបូង តាមនោះជួយឲ្យលោកកំណត់បាន​នូវសតិអារម្មណ៍​នយោ បាយ​និង​ស្វែង​រក​បាន​ផ្លូវ​រំដោះ​ប្រទេស​ជាតិ។​
 
ស្ថានទូត​វៀត​ណាម​ប្រចាំនៅបារាំង បានរៀបចំកម្មវិធី រំលឹកខួបលើកទី១២៩ នៃទិវាកំណើតរបស់លោក​ប្រធាន​ហូជីមិញ​។ តំណាងស្ថាប័នវៀតណាមនៅបារាំងនិងសហ គមន៍ជនវៀតណាម បានគោរពអុជធូបរំ​លឹក​វិញ្ញាណក្ខ័ន្ធ​លោកប្រធាន​ហូជីមិញនៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំទីក្រុងបា​រីសផងដែរ។
 
នាថ្ងៃទី​ ១៧ ខែឧសភា នៅឧទ្យានហូជីមិញ ខ័ណ្ឌ Cerro Navia រដ្ឋធានី Santiago de ឈីលី ស្ថានទូត​វៀត​ណាម​ប្រចាំ​នៅឈី​លីបានប្រារព្ធខួបលើកទី១២៩នៃទិវាកំណើ​ត របស់លោកប្រធានហូជីមិញ។ ចូលរួមក្នុងពិធី​នេះ មានវត្តមាន​តំណាងស្ថាប័ន​នានាក្នុងតំបន់ មិត្តភក្តិនៅ San​tiago និងអ្នកតំណាងនៃអង្គការ​នយោបាយ សង្គម មិត្ត​ភក្តិឈីលីនិង​អាណិកជនវៀតណាមផ​ងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ