• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពសម្តែងការដឹកគុណចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាម នៅឯខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា

 

គណៈប្រតិភូវៀតណាមអញ្ជើញអូជធូបនិងដាក់កម្រងផ្កា នៅស្តូបមិត្តភាពកម្ពុជា - វៀតណាម ស្ថិតនៅក្នុងខេត្តព្រះសីហនុ

នៅថ្ងៃទី ២០ ខែធ្នូ អគ្គកុងស៊ុលវៀតណាមនិងសមាគមខ្មែរ - វៀតណាមនៅខេត្តព្រះសីហនុ តំណាង​សហគមន៍​ធុរកិច្ចវៀតណាមរួមទាំងក្រុមហ៊ុន Metfone និងក្រុមហ៊ុន OpenNet ដឹកនាំដោយលោកអគ្គកុងស៊ុល Vu Ngoc Ly បានអញ្ជើញមកដាក់កម្រងផ្កានៅស្តូបមិត្តភាពកម្ពុជា - វៀតណាម ស្ថិតនៅក្នុងខេត្តព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបលើកទី ៣០ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល (២២ ធ្នូ ១៩៨៩-២២ ធ្នូ ២០១៩) និងខួបលើកទី ៧៥ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤-២២ ធ្នូ ២០១៩) ។

នេះជាសកម្មភាពប្រចាំឆ្នាំដែលរៀបចំឡើងដោយអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ ដើម្បីសម្តែងការដឹងគុណចំពោះវីរជនវៀតណាមដែលបានពលីជីវិត ដើម្បីចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា។

លោកអគ្គកុងស៊ុល Vu Ngoc Ly បានអញ្ជើញមកដាក់កម្រងផ្កានៅស្តូបមិត្តភាពកម្ពុជា - វៀតណាម


កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមរាប់ម៉ឺននាក់បានពលីជីវិតនៅពេលដែលបំពេញបេសកកម្មអន្តរជាតិ​ នៅក្នុងប្រទេសកម្ពុជាក្នុងសម័យសង្គ្រាម។ រហូតមកទល់ពេលនេះនៅមានអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត​វៀតណាមជាច្រើនទៀតដែលនៅសល់ក្នុងប្រទេសកម្ពុជានៅឡើយ។ ការងារជីករុករក ប្រមូល  និងធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅតែកំពុងអនុវត្តយ៉ាងសកម្មដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលមានគោលដៅនឹងសម្រេចនៅឆ្នាំ ២០២០ ៕

តាម Vietnam plus -ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top