03/09/2019 11:22 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ទិវាបុណ្យឯករាជ្យជាតិវៀតណាមត្រូវបានរៀបចំឡើងទូទាំងប្រទេស


 ទិដ្ឋភាពនៅកម្មវិធីសិល្បៈ "ភ្លឺស្វាងជានិច្ចកេរឈ្មោះហូជីមិញ” (រូបថត៖ TTXVN)
 

នាព្រឹក​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ មានប្រជាជនយ៉ាងច្រើនកុះករនៅរដ្ឋធានីហាណូយ បានភ្ញាក់​ពីដំណេក​តាំង​ពី​ព្រលឹម​ ហើយដើរកំសាន្តនៅលើផ្លូវព័ទ្ធជុំវិញបឹង Hoan Kiem ដើម្បី​ទទួល​យក​នូវ​បរិយាកាស​នៃទិវា​ដ៏មាន​អត្ថន័យ​ម​ហិមារ របស់ប្រទេសជាតិ ដែលជាទិវាកំណើតនៃប្រទេសវៀតណាមប្រជាធិបតេយ្យ សាធារណៈរដ្ឋ។ 
 
៧៤ឆ្នាំ​បានកន្លងផុតទៅហើយ រដ្ឋធានីហាណូយបានក្លាយទៅ ជាទីក្រុងធំ​ទូលាយ​កាន់​តែ​ស្រស់​ស្អាត​និង​ទំនើប​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ ដោយមាន ផ្ទៃដីចំនួន៣៣៤៤គីឡូម៉ែត្រការ៉េ និងចំនួនប្រជាជនជាង៧,៧លាននាក់។ ទីក្រុង ក៏បាន​ក្លាយទៅជាមជ្ឈមណ្ឌលរដ្ឋបាលជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គមនៃប្រទេស​ជាតិ​ទាំង​មូល​ផងដែរ។
 
នាព្រឹកថ្ងៃ​ដដែល ប្រជាជននិងភ្ញៀវទេសចររាប់ពាន់នាក់បានមានវត្តមាន នៅលើត្រើយទាំងសងខាងទន្លេ Huong ដើម្បីគាំទ្រចំពោះការប្រណាំងទូកប្រពៃណី Thua Thien Hue។ ការប្រណាំង នេះត្រូវបាន​រៀបចំ​ឡើង​ជាប្រចាំឆ្នាំ​ក្នុងអំឡុង​ពេល ៣០ឆ្នាំកន្លងមកនេះ។ លោក Nguyen Thanh Tinh សមាជិកម្នាក់នៃ​ក្រុម ​ទូកឃុំ Thuy Van ​ទីរួមស្រុក Huong Thuy ខេត្ត Thua Thien Hue បាន អោយដឹងថា៖
 
“ការប្រណាំង​នេះត្រូវបានរៀបចំឡើងក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញា ជារៀងរាល់ឆ្នាំ។ តាម​ប្រពៃ​ណី​​ថា ការ​ប្រណាំងគឺសំដៅបង្ហាញបំណងប្រាថ្នា​ របស់​ប្រជាជន​ដែលចង់​អោយប្រទេសជាតិសុខសាន្តត្រាណ ប្រជាជន​សម្បូរ​ ធូធារ និងរដូវអំណោយផល”។
 
ក្នុងឱកាស​ទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ កន្លែងលេងកំសាន្តនានានៅទីក្រុង ដាណាំង ភាគកណ្ដាលវៀត ណាម បានរៀបចំ​សក​ម្មភាពដ៏សម្បូរបែបជាច្រើន ដើម្បីបម្រើប្រជាជននិងភ្ញៀវទេសចរ។ តាមការធ្វើស្ថិតិ​របស់​បណ្ដាអ​ង្គភាពធ្វើ​ អាជីវកម្មទេសចរណ៍បានសរអោយឃើញថា បរិមាណភ្ញៀវដែលកក់ទិញទួរក្នុង បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំ​​នេះ គឺខ្ពស់ជាងទ្វេដងបើធៀបនឹងថ្ងៃធម្មតា។ លោក Le Tan Thanh Tung អគ្គនាយក​រង​ក្រុម​ហ៊ុន​ទេសចរណ៍​វៀត​ណាម Vitours បាន អោយដឹងថា៖
 
“ក្នុងបុណ្យ​ឯករាជ្យជាតិឆ្នាំនេះមានក្រុមហ៊ុនជាច្រើនបានរៀបចំកម្មវិធី Teambuilding សម្រាប់កម្មា ភិបាល​បុគ្គលិក​ក្រុមហ៊ុន នាចុងសប្ដាហ៍នៅទីក្រុង ដាណាំង។ ទីពីរគឺ នាពេលថ្មីៗនេះ បរិមាណ​ភ្ញៀវ​អន្តរជាតិ​មក​ដល់​ដាណាំង​ កំពុងកើនឡើង ជាពិសេសគឺពីបណ្ដាប្រទេសដែលមានជើងហោះហើរត្រង់ មកដល់​ដាណាំង​ដូច​ជា​ទីផ្សារ​អាស៊ាន​និងជប៉ុន”។
 
មុននោះ នាយ​ប់ថ្ងៃទី១ ខែកញ្ញា នៅទីលាន៧ឧសភា ទីក្រុង Dien Bien Phu ខេត្ត Dien Phu ភាគខាងជើង​វៀត​ណាម​ បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ ក្រោមប្រធានបទ “ភ្លឺស្វាងជានិច្ចកេរឈ្មោះហូជីមិញ”។ កម្មវិធីនេះ​គឺសំដៅ​លើក តម្កើងគុណបំណាច់ដ៏ធំធេងរបស់លោកប្រធានហូជីមិញ ក៏ដូចជាលើកតម្កើង សេចក្ដី​ស្នេហា​ជាតិ​ មោទនភាពជាតិអំពីប្រវត្តិសាស្ត្រនិងប្រពៃណីដ៏ភ្លឺស្វាងរបស់ ប្រជាជាតិវៀតណាម គ៏ដូច​ជាបង្ហាញ​នូវជំនឿជាក់​ចំពោះ​បុព្វហេតុផ្លាស់ប្ដូរថ្មី ប្រទេសជាតិផងដែរ។
 
ក្នុងឱកាសរំលឹក​ខួបលើកទី៧៤ទិវាបដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញា តំបន់កេរ្តិ៍ដំណែល​ប្រវត្តិ​សាស្ត្រ​ជាតិពិសេស Tan Trao បាន ទទួលស្វាគមន៍ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិចំនួន៦ហ្មឺ​ននា​ក់មក​ទស្សនា តាមនោះបង្កើនបរិមាណភ្ញៀវទេសចរសរុបមកទស្សនាកេរ្តិ៍ដំណែលនេះចាប់តាំងពីដើមឆ្នាំមក ឡើងដល់​ទី៥​សែននាក់។ Tan Trao ជាតំបន់ពោរពេញទៅដោយ ប្រពៃណីវ​ប្បធម៌ ​ប្រវត្តិសាស្ត្រ ដោយ​មាន​ទីតាំង​យុទ្ធសាស្ត្រសំខាន់​របស់ប្រទេស​​ជាតិ។ នាខែឧសភាឆ្នាំ១៩៤៥ លោកអ៊ុំហូបានស​ម្រេចផ្លាស់ពី Cao Bang មក Tuyen Quang ដើម្បី​ដឹកនាំចល​នាបដិវត្តន៍ទូទាំងប្រទេស។ លោកអ៊ុំបានជ្រើស រើសឃុំ Tan Tr​ao ស្រុក Son Duong ​ធ្វើជា “រដ្ឋធានីតំបន់រំដោះ” ពោលគឺជា មូលដ្ឋានបដិវត្តន៍ស្នូលនៃប្រទេសជាតិទាំងមូល។ នៅ​ទីនេះ​បាន​ប្រព្រឹត្ត​ទៅ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាច្រើន​ដែលមាន​អត្ថន័យ​សម្រេច​កំណត់​ដល់​ជ័យ​ជំនះ​នៃបដិវត្តន៍​ខែសីហាឆ្នាំ​១៩៤៥៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ