ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាម លោក Tran Thanh Man បានដឹកនាំ
គណៈប្រតិភូរណសិរ្សមាតុភូមិវៀត ណាម ទៅអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ
ក្នុងបរិយាកាសដ៏ស្ងាមស្ថាត់ ប្រធានរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man និងគណៈរួមដំណើរបានរំលឹកឡើងវិញនូវមេម័រដ៏អង់អាចក្លាហាននារយៈពេល ៧២ ឆ្នាំមុននេះ ព្រមទាំងសង្កត់ធ្ងន់ថា ជន ជាតិទាំងអស់លើទូទាំងប្រទេសក៏ដូចជាកូនចៅវៀតណាមលើគ្រប់ទិសទីទូទាំងពិភពលោកជានិច្ចកាលចងចាំគុណបំណាចដ៏មហិមានិងអនុវត្តល្អពាក្យទន្មានរបស់ លោកប្រធានហូជីមិញផងដែរ។
ក្នុងឱកាសរំលឹកខួបលើកទី៧២ បដិវត្តន៍ខែសីហានិងបុណ្យឯករាជ្យជាតិថ្ងៃទី ២ កញ្ញា នៅខេត្ត ក្រុងទូទាំងប្រទេសនិងប្រទេសមួយចំនួនលើពិភពលោកបានប្រព្រឹត្តទៅសកម្មភាពជាច្រើនសំដៅអបអរសាទរព្រឹត្តិការណ៍នេះ។ ក្រមសីលធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ គណៈប្រតិភូរូមមានថ្នាក់ដឹកនាំខេត្ត Quang Tri បានទៅអុជធូបនៅឈាបនដ្ឋានជាតិលេខ ៩ ឈាបនដ្ឋាន Truong Son និងផ្នូររបស់វីរៈយុទ្ធជនជាង២០០០នាក់ដែលកំពុងនៅទីនេះ។
ក្នុងថ្ងៃដដែល នៅរាជធានីភ្នំពេញ សាមគមជនវៀតណាមនៅកម្ពុជាបានរៀបចំរំលឹកខួបលើកទី ៧២ នៃបដិវត្តន៍ខែសីហានិងបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែកញ្ញា។ អញ្ចើញថ្លែងមតិក្នុងពិធី លោក Chau Van Chi ប្រធានសមាគមជនវៀតណាម នៅកម្ពុជាបានឲ្យដឹងថា៖
“ពង្រីកស្មារតីបដិវត្តន៍ខែសីហានិងបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា យើងខ្ញុំជាសហគមន៍ជនវៀតណាមកំពុងរស់នៅទឹកដីកម្ពុជា សច្ចាររក្សាប្រពៃណីអត្តសញ្ញាណយ៉ាងល្អប្រសើរបស់ប្រជាជាតិវៀតណាម គោរពច្បាប់របស់រដ្ឋកម្ពុជា គោរពទំនៀមទម្លាប់របស់ជនជាតិខ្មែរ សាមគ្គីជនជាតិទាំងពីរវៀតណាមនិងកម្ពុជា រួមចំណែកកសាងប្រទេស កម្ពុជាសន្តិភាពនិងសម្បូររុងរឿង”។
ក្នុងពេលជាមួយគ្នានោះ នៅកូរ៉េខាងត្បូងបានប្រព្រឹត្តទៅការបង្ហាញម៉ូដសម្លៀកបំពាក់ចំពោះមុខទស្សនិកជនកូរ៉េខាងត្បូងនិងប្រទេសជាច្រើនទៀត។ រីឯ នៅប្រទេសអាហ្វ្រិកខាងត្បូង ស្ថានទូតវៀតណាមប្រចាំនៅទីនេះក៏បានរៀបចំពិធីរំលឹកខួបលើកទី៧២នៃទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី ២ ខែកញ្ញាផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម