• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា

នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០១៧ នៅទីក្រុង​ហាណូយ បានប្រព្រឹត្ត​ទៅកម្មវិធី ”ជួបប្រាស្រ័យ-ផ្លាស់ប្តូរ-លើក​សរ​សើរ”​ ដោយ​ប្រ​ធានបទ៖”ពោពេញទៅដោយចំណងមិត្តភាពវៀតណាម-កម្ពុជា”ក្នុងឱកាសរំលឹក​ខួប​អនុស្សាវរីយ៍​លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧-ថ្ងៃទី២៤​ ខែមិ​ថុនា ឆ្នាំ២០១៧) និង​ឆ្នាំមិត្តភា​ពវៀតណាម-កម្ពុជា២០១៧។ អញ្ជើញចូ​លរួម​កម្មវិធី​នេះមាន​វត្តមាន​តំណាង​បណ្ដាក្រ​សួងស្ថាប័នវៀត​ណាម តំណាងស្ថានទូត​កម្ពុជាប្រចាំនៅវៀតណាម រួមជាមួយតំណាងជា​ង៣៧០នាក់​ជាអតីត​យុទ្ធជន​ស្ម័គ​ចិត្ត​ អតីត​អ្នកជំនាញ​ការវៀត​​ណាម​នៅកម្ពុជា​ និង​សមាជិក​គ្រួសារគោល​នយោបាយ។​ ថ្លែងមតិនៅទីនេះ លោក Le Xuan Niem នាយកមជ្ឈមណ្ឌល​អប់រំ​ប្រពៃណី ​និង​ប្រវត្តិសាស្ត្រ ​សមាគម​វិទ្យា​សាស្ត្រចិត្តសាស្ត្រ​​អប់រំវៀតណាម និងជាស​មាជិកអចិន្ត្រៃយ៍​សមាគមមិត្តភា​ពវៀតណាម-​​កម្ពុជា ​បានអោយ​ដឹង​ថា​៖ 

“​ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា ​និងឆ្នាំមិត្ត​ភាព​វៀតណាម​-កម្ពុ​ជា​ យើងបានរៀបចំ​ពិធីមួយដ៏មហោឡារឹក ​ដើម្បី​លើកតម្កើង​ចំណងមិត្តភាព​អន្តរជាតិដ៏​ខ្ពង់ខ្ពស់​រវាងប្រជាជាតិ​ទាំងពីរ​ វៀតណាម​និងកម្ពុជា​។ ទំនាក់​ទំនងរវាង​ប្រទេសទាំងពីរ​ត្រូវបាន​ពូនជ្រុំ​ក្នុង​រយៈពេល​យូរ​អង្វែង ​រួមទាំង​សាច់ស្រស់​ឈាមស្រស់​របស់​ប្រជាជន​គ្រប់ជំនាន់​នៃប្រទេស​ទាំង​ពីរ សំដៅ​កសាង​ប្រទេស​ជាតិ​ ឯករាជ្យជាតិ​ សុភមង្គលរបស់ប្រជាជន។”

 
 លោក Le Xuan Niem នាយកមជ្ឈមណ្ឌលអប់រំប្រពៃណី និងប្រវត្តិសាស្ត្រ សមាគមវិទ្យាសាស្ត្រចិត្តសាស្ត្រអប់រំវៀតណាម

 ថ្លែងមតិ​នៅទីនេះ ទីប្រឹក្សានៃស្ថានឯក​អគ្គរាជទូតកម្ពុជា​ប្រចាំ នៅ​វៀត​ណាម​ លោក​ អុប សុភី ​បានថ្លែង​អំណរ​គុណ​យ៉ាងជ្រាល​ជ្រៅចំពោះម​នោសញ្ជេត​នា​សាមគ្គីភាព មិត្តភាព និង​ការគាំទ្រជាច្រើនពី​បក្ស  រ​ដ្ឋា​ភិបាល​​ និង​​​ប្រជាជនវៀតណាមដែលបានលៃទុកសំរាប់កម្ពុជា៖

“​ខ្ញុំពិតជាមានមោទនភាព និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះសមិទ្ធផលរយៈពេល៥០ ឆ្នាំ​នៃទំនាក់​ទំនងរវាង​ប្រជាជននៃប្រទេសទាំ​ងពីរវៀតណាម-កម្ពុជា។ ចំណង​សាមគ្គីភាព ​ការជួយ​ឧបត្ថម្ភគ្នា​ទៅវិញ​ទៅមករវាង​ប្រទេស​ទាំង​ពីរ ត្រូវ​បានពង្រឹង​និងពង្រីក​លើច្រើនវិ​ស័យ​៖ នយោបាយ ​សេដ្ឋកិច្ច វប្បធម៌​និងទេសចរណ៍​។ ឆ្លៀតក្នុង​ឱកាសដ៏ឪឡា​រិក​នេះ ជំនួស​អោយឯក​ឧត្តម​ឯកអគ្គរាជ​ទូត​កម្ពុជា ប្រចាំ​នៅវៀត​ណាម រាជ​រដ្ឋាភិបាល​និងប្រជាជនកម្ពុជា ខ្ញុំសូមបញ្ជាក់ផង​ដែរថា៖ប្រជាជន​កម្ពុជាតែង​តែចងចាំនិង កោត​សរសើរ​ជានិច្ចចំពោះ​ការជួយ​ឧបត្ថម្ភ​គាំទ្ររបស់​ថ្នាក់​ដឹ​ក​នាំ ​និងប្រជា​ជន ពិសេសគឺ​កងទ័ព​ស្ម័គចិត្ត​វៀត​ណាម​ អតីតអ្នក​ជំនាញការវៀត​ណាម ជួយ​រំដោះកម្ពុជា​អោយរួចផុត​ពីក្រញាំ​ដៃនៃរបប​ប្រល័យពូជ​សាសន៍​ខ្មែរ​ក្រហម នៅ​ឆ្នាំ១៩៧៩។”

 

 ក្នុងក្របខ័ណ្ឌកម្ម​វិធីនេះ បានប្រព្រឹត្តទៅកម្ម​វិធីសម្ដែងសិល្បះ និងជូនប័ណ្ណសរសើរ​ចំពោះបុគ្គល​ឆ្នើម​ក្នុង​ការ​ជំរុញ​​ទំនាក់​ទំ​នង រវាងប្រជាជន​នៃប្រទេសទាំ​ងពីរ វៀ​តណាម-​កម្ពុជាផង​ដែរ៕

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top