ប្រធានរដ្ឋលោក Tran Dai Quang ជឿជាក់ថា ទំនាក់ទំនងជាដៃគូយុទ្ធ សាស្ត្រលើគ្រប់វិស័យវៀតណាម-ឥណ្ឌា នឹងបន្តអភិវឌ្ឍន៍ដោយចីរភាព ស៊ីជំរៅ ដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ រួមវិភាគទានយ៉ាងសកម្មទៅក្នុងសន្តិភាព ស្ថរិភាពនិងវឌ្ឍនភាពក្នុងតំបន់និងលើពិភពលោក។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងឆ្វេង)
និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi (រូបថត៖ TTXVN)
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌា នាយប់ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៨ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជួបសវនាការជាមួយប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind។ ក្នុងជំនួបនេះ ប្រធានាធិបតីលោក Ram Nath Kovind បានវាយតំលៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចលើកនេះចំពោះការរឹតបន្តឹងទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ប្រធានាធិបតីឥណ្ឌាក៏បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងអាស៊ាន ហើយអះអាងថា ឥណ្ឌាគាំទ្រតួនាទីជាស្នូលរបស់អាស៊ានក្នុងតំបន់ផងដែរ។ លោក Ram Nath Kovind ក៏បានអះអាងជាថ្មីម្ដងទៀតនូវការគាំទ្ររបស់ឥណ្ឌាចំពោះវៀតណាមក្នុងការឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាអ.ស.បអាណត្តិ ២០២០-២០២១។
បន្ទាប់ពីជំនួបខាងលើ ប្រធានាធិបតីលោក Ram Nath Kovind និងលោកជំទាវបានអញ្ជើញធ្វើអធិបតីក្នុងពិធីជប់លៀងថ្នាក់ជាតិស្វាគមន៍ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម។
នារសៀលថ្ងៃទី ៣ ខែមិនា ឆ្នាំ២០១៨ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញចូលរួមវេទិកាសហគ្រាសវៀតណាម-ឥណ្ឌា។ ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖
“ដោយការប្ដេជ្ញាចិត្តនៃរដ្ឋទាំងពីរនិងភាពស្វាហាប់នៃសហគមន៍សហគ្រាសនៃប្រទេសទាំងពីរនោះ គឺយើងអាចសម្រេចបានគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ ១៥ ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។
វៀតណាមមានគោលបំណងថា ឥណ្ឌានឹងក្លាយទៅជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំរាប់វិស័យតម្បាញកាត់ដេរ ស្បែងជើង ផលិតម៉ាស៊ីន ក៏ដូចជាបង្កលក្ខណៈងាយស្រួលថែមទៀតសំរាប់ទំនិញវៀតណាមជ្រៀតចូលទីផ្សារឥណ្ឌាផងដែរ”។
ក្នុងវេទិកាសហគ្រាសលើកនេះ ប្រធានរដ្ឋលោក Tran Dai Quang និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានធ្វើកាកសិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការបើកជើង ហោះហើរត្រង់រវាងទីក្រុងហូជីមិញរបស់វៀតណាមនិងរដ្ឋធានីញូវដេលីរបស់ឥណ្ឌា។
នារសៀលថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយប្រធានសភាជាន់ទាបឥណ្ឌាលោក Mumitra Mahajan រដ្ឋមន្រ្តីការបរទេសលោកស្រី Sushma Swaraj និងអតីតប្រធានគណៈបក្សសមាជជាតិឥណ្ឌាលោកស្រី Sonia Gandhi។
ប្រធានរដ្ឋលោក Tran Dai Quang ឆ្លើយសារព័ត៌មាននៅពិធីទទួល (រូបថត៖ VOV)
មុននោះ នាព្រឹកថ្ងៃទី៣ មិនា បន្ទាប់ពីពិធីទទួលនិងជំនួបចរចា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និងប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានធ្វើសហអធិបតីក្នុងសន្និសីទកាសែតជូនដំណឹងអំពីលទ្ធផលនៃជំនួបចរចា។ ប្រធានរដ្ឋលោក Tran Dai Quang បានលើកច្បាស់ថា៖
“ស្ដីពីកិច្ចសហប្រតិបតិ្តការនៅវេទិកាពហុភាគី ប្រទេសទាំងពីរបានឯកភាពលើការបន្តសហការយ៉ាងស្អិតរមួត គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនានា ពិសេសគឺអ.ស.ប។ យើងខ្ញុំបានអះអាងដែរថា នឹងបន្តសហការ ដើម្បីឥណ្ឌាបង្កើនថែមទៀតនូវទំនាក់ទំនងនិងការតភ្ជាប់លើគ្រប់វិស័យជាមួយអាស៊ាន។ លើកកំពស់សារសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍។ ដោះស្រាយជំលោះដោយសន្តិវិធី ផ្អែកទៅលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)”។
ប្រធានរដ្ឋលោក Tran Dai Quang ជឿជាក់ថា ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ឥណ្ឌា នឹងបន្តអភិវឌ្ឍន៍ដោយចីរភាព ស៊ីជំរៅ ដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ រួមវិភាគទានយ៉ាងសកម្មទៅក្នុងសន្តិភាព ស្ថរិភាពនិងវឌ្ឍនភាពក្នុងតំបន់និងលើពិភពលោក។
នាព្រឹកថ្ងៃទី ៤ មិនា ប្រធានរដ្ឋ លោក Tran Dai Quang និងលោកជំទាវបានទៅសាកសួរសុខទុក្ខសារមន្ទីរ Nehru ជួបសំណះសំណាលជាមួយមជ្ឈដ្ឋានអ្នកនយោបាយសាស្ត្រាចារ្យអ្នកស្រាវជ្រាវ និស្សិតឥណ្ឌា។ ថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានលើកច្បាស់ថា៖
«ជំរុញការផ្សាភ្ជាប់សហប្រតិបត្តិការខាងសមុទ្រ ហើយចាត់ទុកនេះគឺជាវិស័យគន្លិះមិនត្រឹមតែក្នុងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេថែមទាំងចំពោះសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍនៅសមុទ្រឥណ្ឌានិងអាស៊ី-ប៉ាស៊ីហ្វិក។ ភាគីទាំងពីរតាំងតែផ្លាស់ប្តូរព័ត៌មានចែករំលែកបទពិសោធន៍លកសាងសមត្ថភាពក្នុងការដោះស្រាយបញ្ហាសន្តិសុខលើសមុទ្រ សហការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្របៃតងតាមរយៈការតភ្ជាប់នាវាចរណ៍និងកំពង់ផែរសមុទ្រ ការពារសមុទ្រនិងប្រើប្រាស់ចីរភាពប្រភពធនធានសមុទ្រ ខំប្រឹងប្រែងកសាងសណ្តាប់ធ្នាប់លើសមុទ្រ ដោះស្រាយជំលោះដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។»
នារសៀលថ្ងៃទី ៤ ខែមិនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវបានអញ្ជើញបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ ឋនៅឥណ្ឌា ចាប់ពីថ្ងៃទី ២ ដល់ទី ៤ មិនាឆ្នាំ ២០១៨ ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅបង់ក្លាដែសតាមសេចក្តីអញ្ជើញរបស់បុ្រធានាធិបតីបង់ក្លេដែស លោក Mohammad Abdul Hamid៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម