សកម្មភាពពោពេញទៅដោយអត្ថន័យនិងជាក់ស្ដែងក្នុងខែយុវជន
នាថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០១៦ មជ្ឈឹមសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញ បានអោយដឹងថា៖ ខែយុវជន(ខែមេសា) ឆ្នាំ២០១៦ ប្រមូលផ្តុំទៅលើប្រធានបទ៖ មោទនភាពយុវវ័យ សម័យកាលហូជីមិញ ដោយទិសស្លោក ៖យុវជនធ្វើសកម្មភាព ដើម្បីសហគមន៍ សង្គមថែទាំ បំប៉ន់យុវជន។ បន្ទាប់ពីពិធីបំផុស នាថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៦ នៅទីក្រុងVinh Phuc ខែយុវជននឹងមានសកម្មភាព កម្មវិធីជាច្រើនដែលក្នុងនោះមាន ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៨៥ទិវាបង្កើនសម្ព័ន្ធសមាគមយុវជន និងពិធីប្រគល់ជូនរង្វាន់ Ly Tu Trong ឆ្នាំ ២០១៦ គ្រោងនឹងប្រារព្វឡើង នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។
ខែយុវជន ២០១៦ មានប្រធានបទចំនួន៤ ហើយបានអនុវត្តតាមសប្ដាហ៍និមួយៗ។ ខែយុវជន មានគោលដៅឃោសនា ចំពោះសមាជិកម្នាក់ៗ យុវជននិងសង្គមយល់ដឹងត្រឹមត្រូវ គ្រប់គ្រាន់អំពីតួនាទី របស់សម្ព័ន្ធសមាគមយុវជនក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកសាង និងការពារមាតុប្រទេស រួមចំណែកអប់រំស្នេហាជាតិនិងមោទនភាពជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម