ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីតង់ហ្សានីលោក Jonh Magufuli ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang លោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅដល់ទីក្រុង Dodoma ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋ ប្រទេសតង់ហ្សានីពីថ្ងៃទី៩ដល់ថ្ងៃទី១១ខែមិនាឆ្នាំ២០១៦។ នាព្រឹក ថ្ងៃទី៩ខែមិនាឆ្នាំ២០១៦ ប្រធានរដ្ឋ Truong Tan Sang និងប្រធានាធិបតី Jonh Magufuli បាន ជួបពិភាក្សាស្តីពីបញ្ហាសំខាន់ៗជាច្រើន សំដៅបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងផ្លាស់ប្តូរលើបញ្ហាអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ ដូចគ្នា។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Truong Tan Sang អះអាងថាវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងបើកទូលាយកិច្ចសហប្រតិបត្តិការ ដោយមានផលប្រយោជន៍ដូចគ្នាជាមួយបណ្តាប្រទេសអាហ្វ្រិក ជាពិសេសគឺប្រទេស តង់ហ្សានីផងដែរ។
ប្រធានរដ្ឋ Truong Tan Sang ជួបពិភាគ្សាជាមួួយប្រធានាធិបតិតង់ហ្សានីJonh Magufuli
ស្តីពីបញ្ហាពាណិជ្ជកម្ម ភាគីទាំងពីរបានពិភាក្សា លើវិធានការជាច្រើនសំដៅ ជម្រុញកិច្ចសហប្រតិបត្តិការឲ្យស្របទៅ នឹងសក្តានុភាពនៃប្រទេសទាំងពីរ។ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមជាស្រេចធ្វើជាស្ពាន សម្រាប់ទំនិញរបស់តង់ហ្សានីជ្រៀបចូលទីផ្សារអាស៊ាន និងប្រទេសជាសមាជិក FTA ដែលវៀតណាមចូលរួម។ រួមជាមួយគ្នានោះ ប្រធានរដ្ឋលោក Truong Tan Sang ក៏មានបំណងតង់ហ្សានីនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ ទំនិញវៀតណាមជ្រៀបចូលទីផ្សារតង់ហ្សានី និងប្រទេសអាហ្វ្រិកខាងកើតដោយ មានការខំប្រឹងប្រែងដល់ឆ្នាំ២០២០ ទទួលបានតម្លៃប្រាក់ពាណិជ្ជកម្មចំនួន១ពាន់លានដុល្លារអាមេរិក។ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖
“ភាគីទាំងពីរបានឯកភាពរក្សាជាប្រចាំយន្តការ នៃកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីពិនិត្យក៏ដូចជាពិភាក្សាសំដៅជម្រុញការ អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគី។ ភាគីទាំងពីរក៏បានឯកភាពថា និន្នាការសន្តិភាពស្ថិរភាព នៅតែជានិន្នាការស្នូល ហើយប្រទេសនានាត្រូវខំប្រឹងប្រែង រួមចំណែកចូលក្នុងការរក្សាសន្តិភាពនិងស្ថិរភាព។ ដោយឈរលើមូលដ្ឋាននោះ ភាគីទាំងពីរក៏បានឯកភាពថា រាល់ជំលោះដែនដីគឺតែងតែត្រូវដោះស្រាយដោយ សន្តិវិធីដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ”។
ក្នុងឱកាសនេះដែរ ប្រធានរដ្ឋលោក Truong Tan Sang បានគោរពអញ្ជើញប្រធានាធិបតី Jonh Magufuli មកបំពេញទស្សនកិច្ចវៀតណាម នាពេលខាងមុខ។ ប្រធានាធិបតីJonh Magufuliបានទទួលយកសេចក្តីអញ្ជើញនេះដោយក្តីសប្បាយរីករាយ។ ពេលវេលានៃដំណើរទស្សនកិច្ចនេះ នឹងបានព្រមព្រៀងតាមផ្លូវការទូត។
ប្រធានរដ្ឋអញ្ជើញចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាម-តង់ហ្សានី
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋ ប្រទេសតង់ហ្សានីនេះ នាថ្ងៃទី៩ ខែមិនា ប្រធានរដ្ឋ Truong Tan Sang បានអញ្ជើញចូលរួមវេទិការ អង្គភាពអាជីវកម្មវៀតណាម-តង់ហ្សានីដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមនិង ស្ថាប័នពន្លឿនវិនិយោគតង់ហ្សានីរៀបចំឡើង។ អញ្ជើញចូលរួមនិងថ្លែងមតិនៅវេទិការនេះ នាយករដ្ឋមន្ត្រី តង់ហ្សានី លោក Kassim Majaliwa បានឲ្យដឹងថាតង់ហ្សានីបាន និងកំពុង អនុវត្តវិធានការកែទម្រង់បែបបទរដ្ឋបាលជាច្រើន ក៏ដូចជាបន្ធូស្រាលគោល នយោបាយសំដៅទាក់ទាញការវិនិយោគ។ ដោយឈរលើ មូលដ្ឋាននោះ នាយករដ្ឋមន្ត្រីតង់ហ្សានីមានបំណងថា អង្គភាពអាជីវកម្មជម្រុញ ការវិនិយោគទៅលើ វិស័យកសិកម្ម ក្នុងនោះមានផ្នែកកែច្នៃស្វាយចន្ទីកែច្នៃ បសុសត្វនិងចិញ្ចឹមគោ យកទឹកដោះជាដើម។ នាយករដ្ឋមន្ត្រី Kassim Majaliwa បានអះអាងថា រដ្ឋាភិបាលតង់ហ្សានីបង្កលក្ខណៈងាយស្រួលជានិច្ច សម្រាប់អង្គភាពអាជីវកម្មនានា របស់វៀតណាមមកវិនិយោគនៅប្រទេស តង់ហ្សានីផងដែរ។
រីឯខ្លួនវិញ ប្រធានរដ្ឋលោក Truong Tan Sang បានសង្កត់ធ្ងន់ថា ក្នុងគោល នយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងបើកទូលាយកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសអាហ្វ្រិក ក្នុងនោះមានតង់ហ្សានី។ លោកមានប្រសាសន៍ថា៖
“ខ្ញុំវាយតម្លៃខ្ពស់ចំពោះគោលគំនិតរបស់វេទិកានេះ គឺបង្កើតឡើងការស្រុះ ចិត្តគំនិតនិងចែករំលែកនូវកិច្ចសហប្រតិបត្តិការ ជាមួយអង្គភាពអាជីវកម្មនានា។ ខ្ញុំចាត់ទុកថា ទំនាក់ទំនងនយោបាយយ៉ាងល្អប្រសើរ វាងប្រទេសទាំងពីរ សក្តានុភាព និងលទ្ធភាពសហប្រតិបត្តិការ រវាងវៀតណាមជាមួយតង់ហ្សានី អាចក្លាយ ទៅជាស្ពានផ្សារភ្ជាប់ទីផ្សាររបស់គ្នាផងដែរ”។
ក្នុងឱកាសនេះ តំណាងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម និង ស្ថាប័នពន្លឿនវិនិយោគតង់ហ្សានីបានចុះហត្ថលេខាកិច្ចព្រមព្រៀង សហប្រតិបត្តិ ការសំដៅបង្កើតបុព្វហេតុជម្រុញកិច្ចសហប្រតិបត្តិការ រវាងអង្គភាពអាជីវកម្មនៃព្រទេសទាំងពីរ។ នាថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុង Dar Es Salaam ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅទស្សនាមណ្ឌលសេដ្ឋកិច្ចពិសេស Benjamin។ នេះជាកន្លែងប្រមូលផ្ដុំមូលដ្ឋានឧស្សាហកម្មសំខាន់ជាច្រើន នៃភាគខាងកើតប្រទេសតង់ហ្សានី ក្នុងនោះមានរោងចក្រផលិតស៊ីមកាតបម្រើបណ្ដាញ Halotel ដែលត្រូវបានវិនិយោគ ដោយសម្ព័ន្ធក្រុមហ៊ុន Viettel របស់វៀតណាម។ ថ្លែងមតិនៅទីនេះ លោក Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះគោលនយោបាយយុទ្ធសាស្ត្រ ស្ដីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់តង់ហ្សានី ហើយចាត់ទុកថា នៅដំណាក់កាលដំបូង តង់ហ្សានីបានទទួលសមិទ្ធិជាច្រើន ក្នុងការទាក់ទាញប្រភពទុនវិនិយោគ នៅឯបរទេសព្រមទាំងបង្កើតឡើង ប្រភពទំនិញដើម្បីនាំចេញទៅកាន់ប្រទេសជិតខាង។ មុននោះ ក៏ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅតង់ហ្សានី នាយប់ថ្ងៃទី៩ ខែមិនាប្រធានរដ្ឋលោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយលោក Ali Mohamed Shein អនុប្រធានាធិបតីតង់ហ្សានី និងជាប្រធានាធិបតីតំបន់ពាក់កណ្ដាលស្វ័យត្ន Zanzibar។ នៅទីនេះ លោក Truong Tan Sang បានអះអាងថាវៀតណាម ត្រៀមជាស្រេចសហប្រតិបតិ្តការជាមួយ Zanzibar លើវិស័យដែលភាគី ទាំងពីរមានសក្ដានុភាពដូចជាពាណិជ្ជកម្ម វិនិយោគ កសិកម្មនិងទូរគមនាគមន៍។ រីឯខ្លួនវិញ លោក Ali Mohamed Shein បានឲ្យដឹងថា តង់ហ្សានីនិយាយរួមនិងតំបន់ Zanzibar និយាយដោយឡែកមានគោលបំណងរៀនសូត្របទពិសោធន៍របស់វៀតណាម ក្នុងការផលិតស្រូវអង្ករ ការនេសាទ ចិញ្ចឹមនិងកែច្នៃជលផល៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម