28/07/2019 11:03 GMT+7 Email Print Like 0

សកម្មភាពតបស្នងសងគុណក្នុងឱកាសរំលឹកខួបលើកទី ៧២ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី


 សកម្មភាពតបស្នងសងគុណក្នុងឱកាសរំលឹកខួបលើកទី ៧២ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (រូបថត៖ vnanet.vn)
 

នាយប់​​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានរួម​សហការ​ជាមួយ​គណៈ​កម្មាធិការ​បក្សខេត្ត​ និងគណៈកម្មាធិការ​ប្រជាជនខេត្ត Quang Tri បានរៀបចំកម្មវិ​ធី ក្រោម​ប្រធានបទ "ដង​វិថិអមតៈ" ​នៅ​ ឈាបនាដ្ឋានយុទ្ធជនពលីជាតិ នៅផ្លូវលេខ ៩។
 
ក្នុងឱកាស រំលឹក​ខួបលើកទី ៧២ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា) បណ្ដាសកម្មភាព​រំលឹក​ខួប តបស្នងសងគុណបានប្រព្រឹត្តិទៅនៅខេត្ត និងក្រុងនានានៅទូទាំងប្រទេសវៀតណាម។
 
នាព្រឹក​ថ្ងៃទី ២៧ ខែកក្កដាគណៈប្រតិភូនៃគណៈកម្មាធិការ​បក្ស ក្រុមប្រឹក្សាប្រជាជន គណកម្មាធិការ​ប្រជា​ជន​ និង​ គណកម្មាធិការ​រណសិរ្សមាតុ​ភូមិវៀត​ណាម ទីក្រុងហូជីមិញ​ដឹកនាំដោយ​លេខាគណ​កម្មាធិការ​បក្ស​ទីក្រុង​​ហូជីមិញ​ លោក Nguyen Thien Nhan បានអញ្ជើញទៅ ​ដាក់កម្រងផ្កា អុជធូប​ទៀន​រំលឹក​វិញ្ញាណក្ខ័ន្ធ​វីរៈយុទ្ធ​ជន​ពលី នៅឈាបនដ្ឋានយុទ្ធជន​ពលីទីក្រុងហូជី​មិញ។
 
នាយប់​ថ្ងៃទី២៦ ខែកក្កដា ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានរួមសហការ​ជាមួយ​គណៈ​កម្មាធិការ​បក្ស​ខេត្ត​ និងគណៈកម្មាធិការប្រជាជនខេត្ត Quang Tri បានរៀបចំកម្មវិធី ក្រោមប្រធានបទ "ដងវិថិអមតៈ" នៅ ​ឈាបនាដ្ឋានយុទ្ធជនពលីជាតិ នៅផ្លូវលេខ ៩។ អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Quang Vinh ប្រធាន​ ស្ដីទីនៃនាយកដ្ឋានសិល្បៈសម្ដែង - ក្រសួងវប្បធម៌កីឡានិងទេសចរណ៍បានមានប្រសាសន៍ថា៖
 
“ដោយ​មានទឹកចិត្តតបស្នងសងគុណយ៉ាងជ្រាលជ្រៅ និងស្មារតីពង្រីកប្រពៃណី គតិ​ធម៌​ផឹក​ទឹក​នឹក​ប្រភព​របស់​ប្រជា​ជាតិវៀតណាមនោះ កម្មវិធីសល្បៈ"ដងវិថិអមតៈ"នេះគឺជា​ការក្រើន​រំលឹកដល់​ជំនា​ន់​យុវជន​វៀត​ណាម​អំពី​ប្រពៃណីស្នេហាជាតិ មោទនភាពជាតិ ក៏ដូ​ចជាទំនូលខុសត្រូវក្នុងការរស់នៅ សិ​ក្សារៀនសូត្រ ធ្វើពល​កម្ម ​និង​ការពារមាតុភូមិ ឲ្យសក្តិសមនឹងការ​លះបង់របស់បុព្វបុរសមុនៗ​។
 
នាថ្ងៃដដែល​ នៅឈាបនដ្ឋានយុទ្ធជនពលីទីក្រុង Can Tho និងនៅឈាបនដ្ឋានយុទ្ធជនពលី ខេត្ត Kontun ក៏បានប្រព្រឹត្តិ​ទៅពិធី​អុជធូបទៀនរំលឹកវិញ្ញាណ​ក្ខ័ន្ធវីរៈយុទ្ធជនពលី​ផងដែរ​៕

 

តាម VOV5 - វិទ្យុ​សំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ