14/04/2021 13:04 GMT+7 Email Print Like 0

សកម្មភាពជាច្រើនដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ថ្នាក់ដឹកនាំនៃកងទ័ពការពារព្រំដែនខេត្ត Dak Nong (ខាងឆ្វេង) ជូនអំណោយដល់កម្លាំងការពារព្រំដែននៅខេត្តមណ្ឌុគីរីនៃប្រទេសកម្ពុជា (រូបថត៖ TTXVN)
 

នាយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជានិស្សិតឡាវដែលកំពុងសិក្សានៅមូលដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay របស់ឡាវ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ២០២១ នៅតាមបណ្តាមូលដ្ឋាននានា ដូចជា ទីក្រុង Bac Lieu, Dak Nong និង Can Tho បានប្រព្រឹត្តទៅនូវសកម្មភាពជាច្រើន ដូចជា សួរសុខទុកគ្នាទៅវិញទៅមក ផ្តល់អំណោយជូនពរបុណ្យចូលឆ្នាំថ្មីព្រះសង្ឃខ្មែរ ជូនពរបុណ្យចូលឆ្នាំថ្មីសម្រាប់កងទ័ពការពារព្រំដែននៅខេត្តមណ្ឌលគីរី (នៃព្រះរាជាណាចក្រកម្ពុជា) និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាមផងដែរ។

នាថ្ងៃទី១២ ខែមេសា ក្រុមការងារនៃក្រសួងនគរបាល ក្រុមការងារនៃក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភានិងខេត្ត Bac Lieu ដឹកនាំដោយឧត្តមសេនីយ៍ត្រី  Le Tan Toi អនុរដ្ឋមន្រ្តីក្រសួងនគរបាល បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីចំពោះព្រះសង្ឃ ក្រុមប្រឹក្សាភិបាល ពុទ្ធបរិស័ទ នៅវត្ត Dia Muong ស្រុក Phuong Long  និងវត្ត Xiem Can នៅស្រុក Bac Lieu។

នាយប់ថ្ងៃទី ១២ ខែមេសា ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជានិស្សិត ឡាវដែលកំពុងសិក្សានៅមូលដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay របស់ឡាវ។ ថ្លែងនៅទីនេះ អនុលេខាគណៈកម្មាធិការបក្សលោក Nguyen Ho Hai ជឿជាក់ថា និស្សិតកម្ពុជានិងឡាវ នឹងរួមជាមួយយុវជននៃទីក្រុង គឺជាកត្តាវិជ្ជមាន ដែលរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីភាព មិត្តភាពនិងមនោសញ្ចេតនាយ៉ាងស្និតស្នាលរបស់ប្រជាជននៃប្រទេសទាំងបី។

នាថ្ងៃដដែលនៅច្រកព្រំដែន Bu Pong ឃុំ Quang Truc ស្រុក Tuy Duc ថ្នាក់ដឹកនាំបញ្ជាការដ្ឋានវរការពារព្រំដែនខេត្ត Dak Nong បានអញ្ជើញមកប្រគល់អំណោយជូនពរដល់កងកម្លាំងចំនួន៣រួមមាន៖ ប៉ូលីស អនុតំបន់យោធា និងកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី នៃព្រះរាជាណាចក្រកម្ពុជា។ លោកវរសេនីយ៍ឯក Nguyen Van Lu មេបញ្ជាការនៃបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Dak Nong មានបំណងថា កងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរី បន្តសម្របសម្រួលកាន់តែល្អប្រសើរជាមួយកងទ័ពការពារព្រំដែនខេត្ត Dak Nong ក្នុងការគ្រប់គ្រងនិងការពារព្រំដែន បង្ការរាំងស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក៏ដូចជារាំងស្កាត់ការរំលោភបំពានព្រំដែនដើម្បីចៀសវាងការឆ្លងរាលដាលជំងឺ។

នារសៀលថ្ងៃទី ១២ ខែមេសា សម្ព័ន្ធសមាគមអង្គការមិត្តភាព Can To ក៏បានសម្របសម្រួលជាមួយសមាគមមិត្តភាពវៀតណាម - កម្ពុជា ដើម្បីរៀបចំពិធីជួបសំណេះសំណាលមិត្តភាពជាមួយសមាជិកជាជនជាតិភាគតិចខ្មែរក្នុងសមាគមនិងនិស្សិតកម្ពុជាកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងតំបន់។ ក្នុងឱកាសនេះ ព្រះតេជគុណ Ly Hung ជាព្រះចៅអធិការវត្តពិទូឃោសរង្សី អនុប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជានៃទីក្រុង Can Tho បានផ្តល់អាហារូបករណ៍ចំនួន ១៤ កញ្ចប់ ដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងទីក្រុង Can Tho ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ