04/07/2021 14:08 GMT+7 Email Print Like 0

សកម្មភាពច្នៃប្រឌិត ជាក់ស្ដែងជាច្រើនប្រព្រឹត្តទៅក្នុងខែធ្វើសកម្មភាពដើម្បីកុមារ ឆ្នាំ២០២១

(រូបថតឧទាហរណ៍៖ chinhphu.vn)
 

ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានសម្រេចចិត្តឧបត្ថម្ភទាំងស្រុង ការចំណាយលើអាហារសម្រាប់កុមារជា F0 F1 ដែលកំពុងសម្រាកព្យាបាលឬធ្វើ ចត្តាឡីស័កនៅតាមមជ្ឈមណ្ឌលនានា តាមសេចក្ដីសម្រេចចិត្តរបស់ស្ថាប័នមានសមត្ថ កិច្ច ក្នុងអំឡុងចាប់ពីថ្ងៃទី២៧ មេសា ដល់ថ្ងៃទី២១ ធ្នូ ឆ្នាំ២០២១។

សំដៅជួយជ្រោមជ្រែងខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំ២០២១ ក្រោមប្រធានបទ “រួមដៃគ្នាការពារការអនុវត្តសិទ្ធិកុមារ ការពារកុមារក្នុងគ្រោះមហន្តរាយធម្មជាតិនិង ជម្ងឺរាតត្បាត” នោះ មន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ចនៃខេត្ត ក្រុងក្រោមឱវាទ មជ្ឈឹមទាំង៦៣ បានបង្កើនវិធានការបង្ការប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ សម្រាប់កុមារ តាមនោះធានាសុវត្ថិភាពសម្រាប់កុមារក្នុងបរិបទនៃជម្ងឺរាតត្បាតសកល។ តាមនោះ បណ្ដាមន្ទីរបានធ្វើបច្ចុប្បន្នកម្មបរិមាណ បង្កើតបញ្ជីឈ្មោះនិងតម្រូវការរបស់កុមារ នៅ តាមតំបន់នានាដែលកំពុងអនុវត្តន៍ការរក្សាគម្លាតសង្គម ឬនៅក្នុងមណ្ឌលធ្វើចត្តា ឡីស័ក ដើម្បីផ្ដល់ជំនួយជាអាហារូប្ថម្ភ របស់របរចាំបាច់ ឱសថនិងសម្ភារៈបរិក្ខារវេជ្ជ សាស្ត្រ។ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានសម្រេចចិត្តឧបត្ថម្ភទាំងស្រុង ការចំណាយលើអាហារសម្រាប់កុមារជា F0 F1 ដែលកំពុងសម្រាកព្យាបាលឬធ្វើ ចត្តាឡីស័កនៅតាមមជ្ឈមណ្ឌលនានា តាមសេចក្ដីសម្រេចចិត្តរបស់ស្ថាប័នមានសមត្ថ កិច្ច ក្នុងអំឡុងចាប់ពីថ្ងៃទី២៧ មេសា ដល់ថ្ងៃទី២១ ធ្នូ ឆ្នាំ២០២១។

ក្នុងឱកាសខែធ្វើសកម្មភាពដើម្បីកុមារ ក្រុមប្រឹក្សាកុមារជំទង់មជ្ឈឹម ក៏បានសហ ការជាមួយអង្គភាពផ្ដល់ជំនួយ និងសប្បុរសជននានា ទៅសាកសួរសុខទុក្ខ ប្រគល់ អំណោយ លើកទឹកចិត្តនិងចែករំលែកការលំបាកជាមួយកុមារ កុមារជំទង់ដែលកំពុង ធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក កុមារមានស្ថានភាពរស់នៅលំបាក ដែលមានឪពុកម្ដាយជាកម្មករ ពលករដែលត្រូវបាត់ការងារធ្វើដោយសារជម្ងឺរាតត្បាត កូវីដ ១៩ ព្រមទាំងកុមារដែលមានឱពុកម្ដាយជាវេជ្ជបណ្ឌិត គ្រូពេទ្យ កម្លាំងប្រដាប់ អាវុធនៅខ្សែត្រៀមជួរមុខប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ