25/01/2019 10:07 GMT+7 Email Print Like 0

វេទិកា Davos 2019៖ ថ្នាក់ដឹកនាំជាច្រើនលើពិភពលោកអំពាវនាវឱ្យ រឹតបន្តឹងការគ្រប់គ្រងទិន្នន័យ


  រូបថត៖ TTXVN

 ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលកំពុង ប្រព្រឹត្តទៅ នៅទីក្រុងដាវ៉ូស ប្រទេស​ស្វីស​នោះប្រធាន​បទអំពីការគ្រប់គ្រងទិន្នន័យ ត្រូវបាន​លើកយ​ក ​មកពិភាក្សានាថ្ងៃទី២៣ ខែមករា​ ក្នុង​នោះ ថ្នាក់ដឹក​នាំ ជប៉ុន អាហ្វ្រិកខាង​ត្បូង អាល្លឺម៉ង់​ និងចិន បានអំពាវនាវ​ឲ្យបណ្ដាប្រទេស​​លើពិភព​លោក ឃ្លាំ​មើល​លើវិ​ស័យនេះយ៉ាងម៉ត់ចត់ថែម​ទៀត។
 
ថ្លែងមតិ​នៅក្នុង WEF នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានឲ្យដឹងថាការគ្រប់គ្រងទិន្នន័យនឹង ជាប្រធាន​បទសំខាន់​នៅក្នុងកិច្ចប្រជុំ​កំពូលនៃ ក្រុមខឿនសេដ្ឋកិច្ចអ​ភិវឌ្ឍន៍ ដែលទើបលេចចេ​ញ​ជួរមុខនៅ​លើពិភព​លោក (G20) ដែលរៀបចំឡើងដោយ​ប្រទេស​ជប៉ុននាខែមិថុនាខាងមុខ​។​ នៅទីនេះ រដ្ឋអំណាច​របស់​លោក​នឹង​ជំរុញប្រព័ន្ធ​អន្ដរជាតិថ្មីមួយ ​ដើម្បីឃ្លាំមើលការប្រើប្រាស់ទិ​ន្នន័យ​។
 
សេចក្តី​ថ្លែងរបស់លោក Shinzo Abe ត្រូវបានថ្នាក់ដឹកនាំជាច្រើនរូបទៀតនៅ WEF គាំទ្រ។ ប្រធានា​ធិបតី​អាហ្វ្រិក​ខាង​ត្បូង​ លោក Cyril Ramaphosa បានឲ្យដឹងថា ខ្លឹមសា​រឃ្លាំមើល លើវិស័​យបច្ចេក​វិទ្យាយ៉ាង​ដិតដល់ក៏​នឹងស្ថិត​នៅក្នុងវបៀប​វារៈរបស់ថ្នាក់ដឹកនាំ សហភា​ពអាហ្វ្រិក (AU)​ នៅពេលកិច្ច​ប្រជុំកំពូលនៃប្លុក​នេះ​ប្រព្រឹត្ត​ទៅនា​​ខែកុម្ភៈខាង​មុខ នៅរដ្ឋធានី  Addis Ababa​  ប្រទេស​អេត្យូពី។
 
ទន្ទឹម​នឹងនេះ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានសង្កត់ធ្ងន់លើភាពចាំ​បាច់ត្រូវឃ្លាំ​មើល​ការ​ប្រើប្រាស់​ទិន្នន័យលើ​ពិភពលោក ព្រមទាំងអំពាវនា​វឱ្យបង្កើត "ទីផ្សារឌីជីថលរួម​" នៅសហភាពអឺរ៉ុប៕

 

តាម​ VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ