09/10/2019 13:40 GMT+7 Email Print Like 0

វេទិកាអប់រំថ្នាក់ឧត្តមសិក្សាវៀតណាម-អ៊ីតាលី


 ទិដ្ឋភាពនៅវេទិកា (រូបថត៖ https://moet.gov.vn)
 

នារសៀល​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅវេទិកាអប់រំ ថ្នាក់ឧត្តមសិក្សាវៀត ណាម-​អ៊ីតាលី។ នេះជាសកម្មភាពក្នុងក្របខ័ណ្ឌបណ្ដា ព្រឹត្តិការណ៍អបអរសាទរខួបលើកទី៤៥ទិវា​បង្កើត​ទំនាក់​ទំន​ង​រវាងប្រទេសទាំង ពីរ។ ចូលរួមវេទិកានេះមានវត្តមានតំណាងក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀត ណាម ឯក​អគ្គរដ្ឋ​ទូតអ៊ីតាលីប្រចាំវៀតណាម អគ្គកុងស៊ុលអ៊ីតាលីប្រចាំវៀត ណាម តំណាងមក​ពីសាក​លវិទ្យាល័យ​វៀត​ណាម ចំនួន២៣និងសាកលវិទ្យា ល័យអ៊ីតាលីចំនួន១៧។
 
ថ្លែងនៅ​វេទិកា លោក Pham Quang Hung ប្រធាននាយកដ្ឋានសហប្រតិ បតិ្តការអន្តរជាតិ ក្រសួង​អប់​រំនិង​បណ្ដុះ​បណ្ដា​ល​វៀតណាម បានអោយដឹងថា បច្ចុប្បន្នវៀតណាមមានកម្មវិធីតភ្ជាប់ការបណ្ដុះបណ្ដាលជាង៥៥០។ និស្សិត វៀ​ត​ណាមចំនួន១៧ហ្មឺននាក់កំពុងសិក្សារៀនសូត្រនៅឯបរទេស ដែលក្នុងនោះ មាន១ពាន់នាក់នៅ​អ៊ីតាលី​។ ចែករំលែកអំពីអត្ថន័យនៃវេទិកាអប់រំថ្នាក់ឧត្តម សិក្សាវៀតណាម-អ៊ីតាលី លោក Pham Quang Hung បាន​សង្កត់ធ្ងន់ថា៖

​“វេទិកានេះ​មាន​អត្ថន័យ​ដ៏សំខាន់​ចំពោះ​កិច្ចស​ហប្រតិបតិ្ត​ការលើវិស័​យអ​ប់រំ​រវាង​ប្រទេស​ទាំងពីរ នាពេល​ខាង​មុខ​ ហើយតភ្ជាប់ថ្នាក់ដឹកនាំវិស័យអប់រំថ្នាក់ ឧត្តមសិក្សារបស់អ៊ីតាលី វៀតណាម និងប្រទេសដទៃទៀត។ ទន្ទឹមនឹងនោះ វេទិកាក៏បាន​ពិភាក្សាអំពី​បញ្ហានិង​ការសាក​ល្បងនានា​នៅក្នុង​តំបន់​និង​លើពិភព​លោក​ក្នុង​វិស័យ​អប់​រំថ្នាក់ឧត្តមសិក្សា ចែករំលែកអំពីនិន្នាការថ្មីដោយផ្សាភ្ជាប់នឹងការ ធនាគុណភាព ជំរុញ​ការ​ផ្លាស់​ប្ដូរនិ​ស្សិតទៅវិញទៅមក ជំរុញនិងលើកកម្រិត កិច្ចសហប្រតិ​បតិ្តការ​លើវិស័យ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា រ​វាងវៀតណាមនិងអ៊ីតាលីនាពេលអនាគត”។
 
ក្នុងក្រប​ខ័ណ្ឌនៃវេទិកាលើកនេះ សាកលវិទ្យាល័យចំនួន៤របស់វៀតណាម និងសាកលវិទ្យាល័យចំនួន៥របស់អ៊ីតាលី​បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបតិ្តការអប់រំ។ ទន្ទឹមនឹងនោះ សាកលវិទ្យា​ល័យ ចំនួន១៨របស់ទាំងអ៊ីតាលីនិងវៀតណាមបានរៀបចំពិព័រណ៍អំពីផលិតផលអប់រំ របស់ខ្លួន ដោយទាក់​ទាញ​ការចូលរួមទស្សនារបស់និស្សិតរាប់ពាន់នាក់៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ