13/06/2019 10:56 GMT+7 Email Print Like 0

វេទិកាសុខភាពប្រចាំឆ្នាំ ២០១៩

 នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​វៀត​ណាម​បាន​បើក​ “វេទិកាសុខភាពប្រចាំឆ្នាំ ២០​១៩”។ ថ្លែងនៅវេទិកានេះ អនុរដ្ឋមន្រ្តីក្រសួងកសិ​កម្ម និងអភិវឌ្ឍន៍ជន ប​ទ លោក​ Phung Duc Tien បានអះអាងថា​: “យុទ្ធសាស្ត្រសុខភាពជាតិ ដំណា​ក់កាល ២០១៦-២០​២០​” កំពុងបាន​អនុវត្ត​យ៉ាង​ខ្លាំងក្លាប្រកបដោយប្រសិ​ទ្ធភាព។ 
 
វៀតណាមបន្តអះអាង​និងលើកកំ​ពស់តួនាទី​របស់ខ្លួន​ក្នុងនាម​ជាអ្នកនាំមុខ​ក្នុងការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​ឆ្កែឆ្កួត​នៅតំបន់អាស៊ី​អាគ្នេយ៍ តាមរយៈការរៀបចំដោយជោគ ​ជ័យនៃសន្និសីទអន្តរផ្នែកសុខាភិបាល​ - កសិកម្ម​តំបន់​អាស៊ាន និ​ងដៃគូត្រីភាគី ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺឆ្កែ​ឆ្កួត។ លើសពីនេះទៅទៀត វៀ​តណាម​ក៏បាន​រៀបចំ​ដោយជោ​គជ័យនូវសន្និសីទអន្តរជាតិលើកទី​ ២១ ស្តីពីជំងឺឆ្ល​ងថ្មីដែល​កំពុង​រីករាល​ដាលនៅក្នុង​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក​ ដើម្បីចែករំលែកនូវបទពិសោធន៌​នៃការស្រាវជ្រាវវិទ្យា សាស្រ្ត​និងស្វែង​រក​ឱកាស​សហប្រតិ​បត្តិការ​រវាង​ប្រទេស​នានាក្នុង​តំបន់។ សកម្មភាពទាំងនេះ មិ​នត្រឹមតែរួមចំណែកធ្វើ​ឱ្យវៀតណាម ក្លាយទៅ​ជាប្រទេស​មួយក្នុង​ចំណោម​ប្រទេសគំរូក្នុងការងារថែទាំ​សុខភាពប៉ុណ្ណោះទេ ថែ​មទាំងបាន​បញ្ជាក់​ពីការយក​ចិត្តទុក​ដាក់​និង​​ការប្តេជ្ញា​ចិត្តរបស់រដ្ឋាភិបាលវៀតណាម ក្នុ​ងការបង្ការ និងទ​ប់ស្កាត់ជំងឺ​ឆ្លង​ពីសត្វ​ទៅមនុស្ស​ទៀត​ផង​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ