• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិការ VBF គឺជាកាណាល់សន្ទនាគោលនយោបាយដ៏សំខាន់មួយរវាងសហគមន៍ធុរកិច្ចជាមួយរដ្ឋាភិបាលវៀតណាម

 ទិដ្ឋភាពនៃជំនួប (រូបថត៖ VGP/Quang Hieu)
 

នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងសមា គមអាជីវកម្មនៃសម្ព័ន្ធវេទិកាធុរកិច្ចវៀតណាម (VBF)។

ចូលរួមក្នុងកិច្ចប្រជុំនេះ មានថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នជាច្រើនរបស់វៀតណាមនិងតំណាងសមាគមធុរកិច្ចនៃប្រទេសមួយចំនួនរួមមាន៖ កូរ៉េខាងត្បូង ជប៉ុន ចក្រភពអង់គ្លេស អឺរ៉ុប សហរដ្ឋអាមេរិក សឹង្ហបុរីប្រចាំនៅវៀតណាម រួមទាំងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) ធនាគារពិភពលោក (WB) និងអង្គការហិរញ្ញវត្ថុអន្តរជាតិ (IFC) ផងដែរ។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែល អស់រយៈពេល២៣ឆ្នាំកន្លងមក វេទិកា VBF តែងតែរួមដំណើរជាមួយរដ្ឋាភិបាល ស្ថាប័នគ្រប់លំដាប់ថ្នាក់និង សហគមន៍ពាណិជ្ជកម្មនានាជានិច្ច។  មិនត្រឹមតែប៉ុណ្ណោះ វេទិកា VBF បានផ្តល់នូវអនុសាសន៍និងគំនិតផ្តួចផ្តើមជាច្រើនដើម្បីកែលម្អបរិយាកាសវិនិយោគ ហើយប្រការនេះអាចជួយសហគមន៍ធុរកិច្ចវៀតណាមកាន់តែរីកចម្រើន។ យ៉ាងណាមិញ វេទិកា VBF គឺជាកាណាល់សន្ទនាគោលនយោបាយដ៏សំខាន់និងមានប្រសិទ្ធិភាពរវាងសហគមន៍ធុរកិច្ចជាមួយរដ្ឋាភិបាល ដោយឆ្ពោះទៅ អនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយជោគជ័យ នៃដំណាក់កាល ២០២១-២០២៥ និងអភិវឌ្ឍប្រកបដោយចីរភាពក្នុងស្ថានភាពធម្មតាថ្មី។
អញ្ជើញលើកមតិក្នុងពិធី តំណាងសមាគមអាជីវកម្មកូរ៉េខាងត្បូងនិងជប៉ុនប្រចាំនៅវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រដ្ឋាភិបាលវៀតណាមចំពោះអង្គភាពអាជីវកម្មកូរ៉េខាងត្បូងនិងជប៉ុន។

ចំណែកឯតំណាង WB លោកស្រី Carolyn Turk បានសង្កត់ធ្ងន់ថា វៀតណាមកំពុងដើរតួនាទីឈានមុខគេនៅលើពិភពលោក ក្នុងការយកឈ្នះលើជំងឺរាតត្បាត កូវីដ-១៩ ហើយសង្ឃឹមថា វៀតណាមនឹងបន្តឈានមុខពិភពលោកក្នុងការស្តារសេដ្ឋកិច្ចនិងឈានមុខពិភពលោកអំពីកំណើនបៃតង។ WB នឹងរួមដំណើរគាំទ្រដល់វៀតណាមក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនិងកំណើនបៃតងផងដែរ។

ដោយទទួលយករាល់មតិដូចដែលពោលខាងលើ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា ថ្វីត្បិតែក្នុងអំឡុងពេលកើតមានជំងឺរាតត្បាតកូវីដ-១៩ ហើយសេដ្ឋកិច្ចរបស់វៀតណាមមានការរីកចម្រើនជាវិជ្ជមានក៏ដោយ ប៉ុន្តែនៅតែមានភាពខ្វះខាតជាច្រើន ជាពិសេសតម្រូវការកែលំអបរិយាកាសវិនិយោគ បង្កើនការអនុវត្តបច្ចេកវិទ្យា ជាពិសេសរដ្ឋាភិបាលអេឡិចត្រូនិកនិងបច្ចេកវិទ្យាឌីជីថលក្នុងដំណើរការអភិវឌ្ឍន៍ផងដែរ។ ទន្ទឹមជាមួយគ្នានោះ វៀតណាមនៅតែប្រកាន់ខ្ជាប់ខ្ជួននូវគោលដៅពីរទន្ទឹមគ្នា គឺបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការពារសុខភាពរបស់ប្រជាជន ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច។ ប្រព័ន្ធ គោលនយោបាយរបស់វៀតណាមនាពេលខាងមុខនឹងឆ្ពោះទៅរកការកែទម្រង់យ៉ាងខ្លាំង បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនដែលមកធ្វើការវិនិយោគនៅវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top