11/06/2019 08:08 GMT+7 Email Print Like 0

វេទិកាមូលនិធិវិនិយោគចាប់ផ្ដើមអាជីវកម្មប្រកបដោយការច្នៃប្រឌិតវៀតណាមឆ្នាំ២០១៩


  ទិដ្ឋភាពនៅពិធីបង្ហាញវេទិកាមូលនិធិវិនិយោកចាប់ផ្ដើមអាជីវកម្មវៀតណាម (រូបថត៖ tuoitre.vn)
 

នេះជាលើកដំបូងដែលវៀតណាមរៀបចំឡើងព្រឹត្តិការណ៍ដោយឡែកមួយសម្រាប់វិនិយោគិនចាប់ផ្ដើមអាជីវកម្មប្រកបដោយការច្នៃប្រឌិត និង​វិនិយោគិន ផ្សងព្រេង។
 
នោះគឺ​វេទិកាមូលនិធិវិនិយោគចាប់ផ្ដើមអាជីវកម្មប្រកបដោយការ ច្នៃប្រឌិតវៀតណាមឆ្នាំ២០១៩ ដែលត្រូវ​បាន​ក្រសួងផែនការនិងវិនិយោគរៀបចំ ឡើងនាព្រឹកថ្ងៃទី១០ ខែមិថុនា នៅរដ្ឋធានីហាណូយ។ វេទិកា​នេះ​មាន​ការ​ចូល​រួមរបស់តំណាងមកពីបណ្ដាស្ថាប័ន អង្គការសេដ្ឋកិច្ច អ្នកជំនាញសេដ្ឋកិច្ច ជាពិសេស​គឺ​តំណាង​មក​ពីមូល​និធិ​វិនិយោគផ្សងព្រេង បរទេសចំនួន១០០អង្គភាពដែលចង់ស្វែងរកឱកាសតភ្ជាប់ជាមួយសហគ្រាស ចាប់ផ្ដើម​អាជីវកម្ម (start-up) វៀតណាម។ បណ្ដាតំណាងបានវាយតម្លៃថា ប្រព័ន្ធ អេកូ​សហ​គ្រាស​ចាប់​ផ្ដើម​អាជីវកម្ម​របស់វៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងសកម្ម ដោយមានការ​ចូល​រួមរ​បស់​មូល​និធិ​វិនិ​យោគ​ផ្សង​ព្រេង​ចំនួន​៤០ អង្គភាព ពោលគឺ កើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០១៥។ លោក Nguyen Chi Dung រដ្ឋមន្រ្តី ក្រសួងផែន​ការនិងវិនិយោគវៀតណាម បានអោយដឹងថា៖
 
“ដោយមាន​ប្រភពធនធានមនុស្សផ្នែកបច្ចេកវិទ្យាដ៏ច្រើនក្រៃលែង និងទីផ្សារមួយដ៏ស្វាហាប់នោះ គឺសហគមន៍​​​សហគ្រាសចាប់ផ្ដើមអាជីវកម្មប្រកបដោយការ ច្នៃប្រឌិតវៀតណាម​​កំពុងអភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្លាទាំង​​ខាង​បរិមាណ​ផង​និង​គុណ ភាពផង។ ឧទាហ​រណ៍ថា សហគ្រាស Abivin ដែលជា Start-up ផ្គត់ផ្គង់ software គ្រប់គ្រងការដឹកជញ្ជូន បានក្លាយទៅជាជើងឯកនៃការប្រឡង World Cup Start-up ឆ្នាំ២០១៩ ហើយ​ទទួល​បាន​ពានរង្វាន់ក្នុងតម្លៃ១លានដុល្លាអាមេរិក។ វេទិកា លើកនេះជាសកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​សំដៅទាក់​ទាញដើមទុនវិនិយោគ​។ នេះជាចំណែកមួយនៃយុទ្ធសាស្ត្រ​សំដៅនាំ​ប្រព័ន្ធ​អេកូច្នៃ​ប្រឌិត​នៅ វៀ​ត​ណាមឈានឡើង​កំពស់ថ្មី”។
 
គោល​ដៅរបស់វៀតណាមគឺទាក់ទាញបាននូវដើមទុនចំនួន១ពាន់លាន ដុល្លាអាមេរិក​ដែល​វិនិយោគ​ចូលក្នុង​វិស័យចាប់​ផ្ដើមអាជីវកម្ម​ប្រកបដោយការច្នៃប្រឌិត ក្នុ​ងឆ្នាំ២០១៩ សំដៅរួមចំណែក​ជំរុញកំណើន​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​ ប្រកបដោយចី​រភាព៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ