
វេទិកាជាន់ខ្ពស់ស្ដីអំពី៖ព័ត៌មានវិទ្យាជាន់ខ្ពស់វៀតណាម
សម្ព័ន្ធសមាគមSoftware និងសេវាកម្មបេច្ចេកវិទ្យាព័ត៌មាន ( VINASA) នឹងរៀបចំសន្និសីទជាន់ខ្ពស់ ស្ដីអំពី៖ ព័ត៌មាន និងផ្សព្វផ្សាយវៀតណាម ឆ្នាំ ២០១៧ ( Vietnam ICT Summit 2017) លើកទី៧ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ។ បណ្ដាវាគ្មិននៃកម្មវិធីនេះគឺជាអ្នកជំនាញការជួរមុខ អំពីបច្ចេកវិទ្យា សេដ្ឋកិច្ច និងថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុន Viettel, FPT, Microsoft, MISA, VNPT, CISCO, VNG, Shopee ... ដោយប្រធានបទ "វៀតណាម៖ ការផ្លាស់ប្តូរឌីជីថល នៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម លើកទី៤ " តាមគំរោង វេទិកានេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន តំបន់និងអាជីវករនានា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម