នាថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ ស្ថាប័នពាណិជ្ជកម្មនិងវិនិយោគបារាំង សហការជាមួយអគ្គកុងស៊ុលបារាំងប្រចាំនៅទីក្រុងហូជីមិញបានរៀបចំ "កិច្ចសហប្រតិបត្តិការវៀតណាម - បារាំងស្តីពីទីក្រុងឆ្លាតនិងចីរភាព"។
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងគុណភាពនៃខ្យល់អាកាសរវាងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនិងអគ្គកុងស៊ុលបារាំងប្រចាំនៅទីក្រុងហូជីមិញ
ថ្លែងមតិក្នុងវេទិកានេះអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Tran Vinh Tuyen បានឲ្យដឹងថាទីក្រុងកំពុងអនុវត្តគម្រោងការសំណង់សាងសង់ទីក្រុងក្លាយទៅជាទីក្រុងឆ្លាតក្នុងដំណាក់កាលឆ្នាំ ២០១៧ - ២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០។
“តាមការគ្រោងទុកដំណើរការដល់ឆ្នាំ២០២០ យើងនឹងអនុវត្តនូវគោលដៅជាក់ស្តែងនិងផ្តល់សេវាមានផលប្រយោជន៍ជូនដល់ប្រជាជននៅក្នុងទីក្រុងដោយឈរលើមូលដ្ឋានសុវត្ថិភាពចរាចរណ៍ អប់រំ និងសុខភាព។ "
នៅក្នុងវេទិកានេះអ្នកជំនាញការបារាំងបានចែករំលែក បទពិសោធន៍ ការស្រាវជ្រាវចំពោះគ្រប់កាលៈទេសៈមេរៀនជាក់លាក់ពីប្រទេសបារាំងនិងបណ្តាអភិវឌ្ឍន៍ក្នុងការអនុវត្តផែនការទីក្រុងឆ្លាតនិងចីរភាព។ ទន្ទឹមនឹងនេះគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនិងអគ្គកុងស៊ុលបារាំងប្រចាំនៅទីក្រុងហូជីមិញបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងគុណភាពនៃខ្យល់អាកាស ដើម្បីទប់ទល់នឹងបញ្ហាបរិស្ថានជា ពិសេសគឺការគ្រប់គ្រងគុណភាពខ្យល់អាកាសនិងជំរុញការអភិវឌ្ឍទីក្រុងហូជីមិញប្រកបដោយភាពសក្តិសមនិងចីរភាព៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម