22/11/2020 00:01 GMT+7 Email Print Like 0

វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) – “ដើមម្ជុលមាស” ខាងវិស័យចាក់ម្ជុលវិទ្យាសាស្រ្តព្យាបាលជំងឺ

៤០ឆ្នាំស្នងបន្តនិងអភិវឌ្ឍន៍វិធីសាស្រ្តព្យាបាលជំងឺបុរាណ របស់វង្សត្រកូល វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) ជាអ្នកមានការលះបង់យ៉ាងច្រើនចំពោះវេជ្ជសាស្រ្តបុរាណវៀតណាម ក៏ដូចជាបង្កើតព្រឹត្តិការណ៍នៃវេជ្ជសាស្រ្តសាវផឿងដុង (Sao Phuong Dong) ក្នុងការងារព្យាបាលជំងឺជូនសហគមន៍។ លោកសព្វថ្ងៃ ជានាយកនៃវិទ្យាស្ថានស្រាវជ្រាវអនុវត្តវេជ្ជសាស្រ្តជនជាតិ និងបំប៉ន់សុខភាពវៀតណាម និងជាប្រធានក្រុមប្រឹក្សាភិបាលឱសថសាស្រ្ត សាវផឿងដុង (Sao Phuong Dong) (ផ្កាយលោកខាងកើត)។

ធំដឹងក្តីនៅក្នុងគ្រួសារ ដែលមានប្រពៃណីប្រកបមុខរបរឱសថ វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) ជាចៅជំនាន់ទី៤នៃវង្សត្រកូលពេទ្យរាជវាំង។ ឪពុកលោកគឺ វេជ្ជបណ្ឌិត ង្វៀន វ៉ាន់គីម (Nguyen Van Kim) ក៏មានកេរ្តិ៍ល្បីដោយព្យាបាលជំងឺ ផ្សំឱសថ និងចាក់ម្ជុលវិទ្យាសាស្រ្ត។ អំឡុង៤០០ឆ្នាំកន្លង វង្សត្រកូល លោកនៅតែរក្សាបានឯកសារឱសថបុរាណ គំរូគឺក្បូនចាក់ម្ជុលវិទ្យាសាស្រ្ត ទឺធីចាំគូដាយត្វ័ន (Tu Thi Cham Cuu Dai Toan) (ច្បាប់ដើមអក្សរហាន សតវត្សរ៍ទី១៧)។

វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) រំជួលចិត្តបរិយាយឱ្យខ្ញុំស្តាប់អំពីដំណើររបស់លោកមាននិស្ស័យបានជួបនឹងវេជ្ជសាស្រ្ត កាលនៅមានវ័យក្មេង។ ឆ្នាំ១៩៧៥ ត្រឡប់ពីសមរភូមិ B2 លោកវេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) ត្រូវខ្ទាំសួតយ៉ាងទម្ងន់រួមនឹងស្នាមរោគគ្រុនចាញ់។ ខណៈនោះ លោកមានទម្ងន់​៣៩​គីឡូក្រាម តាមសម្តីគ្រូពេទ្យគឺគ្មានសមត្ថភាពពលកម្មធ្ងន់បាន។ ឱពុកលោក វេជ្ជបណ្ឌិត ង្វៀន វ៉ាន់គីម (Nguyen Van Kim) (១៩១៥ - ១៩៩៥) បានប្រើឱសថជនជាតិ និងចាក់ម្ជុលវិទ្យាសាស្រ្ត ជួយលោកជាសះស្បើយពីជំងឺ​សន្សឹមៗ។

 

ជាង១០ឆ្នាំកន្លង វេជ្ជបណ្ឌិត​ ង្វៀន ថៃហា (Nguyen Thai Ha) និងវេជ្ជសាស្រ្ត សាវផឿងដុង (Sao Phuong Dong) បានសហការនឹងសាស្រ្តាចារ្យរង ផាន ត្វ័នថាំង (Phan Toan Thang) ជំនាញការបច្ចេកវិទ្យាកោសិកាដើម នៅប្រទេសសិង្ហបុរី ជំហានដំបូងអនុវត្តជាតិបំប៉ន់កោសិកាដើម បង្កើតផលិតដោយប្រទេសជប៉ុន ក្នុងការចាក់ថ្នាំត្រង់ជីពចរដើម្បីព្យាបាលជំងឺ (វិបត្តិមុខងារ របូសដំណាក់កាលដំបូង ធ្វើឱ្យសរីរាង្គមាំមួនឡើងវិញ)។

សុខភាពស្តារឡើងសន្សឹមៗ វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) តាមរៀនយោគីពីវេជ្ជបណ្ឌិត ង្វៀន ខាក់វៀន (Nguyen Khac Vien) (នាយកនៃរោងពុម្ពភាសាបរទេស) ប្រឹងប្រែងព្យាយាមហាត់។ មានថ្ងៃព្យាយាមអង្គុយស្មាធិឡើងដល់៦ម៉ោង ផ្លូវចិត្តបានកែសម្រួលជាក់ស្តែង។ ឆ្លងកាត់ជំងឺស្លាប់រស់នោះ រំញួចឱ្យលោកមានចំណូលចិត្តស្រាវជ្រាវនិងអនុវត្តវេជ្ជសាស្រ្ត។ វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) រៀនឱសថពីឪពុកផ្ទាល់។ ច្រើនឆ្នាំកន្លង ទោះបីមិនមានការអនុសញ្ញាតពីឪពុក តែយប់ៗលោកលូចចេញពីផ្ទះធាក់កង់ទៅព្យាបាលជំងឺ ជូនមិត្តភក្តិជាមួយនឹងសន្តានចិត្ត​ ដែលមិនអាចពោលសម្តែងទៅបាន។

ខែសីហា ឆ្នាំ១៩៨៣ លោកបានព្យាបាលជូនបង ង្វៀន វ៉ាន់ត្រុង (Nguyen Van Trung) អាយុ២៩ឆ្នាំ នៅផ្ទះលេខ០៣ ផ្លូវត្រឹនភូ (Tran Phu) ក្រុងហាណូយ មានជំងឺភ្នែករលាក់ជាំឈាម ឆ្លងកាត់ការវះកាត់ចំនួនពីរលើក នៅតែមិនអាចជាសះស្បើយ។ ប៉ុន្តែការព្យបាលពីវេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) ដោយចាក់ម្ជុលវិទ្យាសាស្រ្តអំឡុងចំនួន៩ថ្ងៃ បងក៏អាចអានកាសែតបាន​ (កម្លាំងមើល ៨/១០) ធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល ហើយកាសែតរូបភាពវៀតណាមពេលនោះក៏បានចុះផ្សាយអត្ថបទអំពីការព្យាបាលជំងឺនេះដែរ។



វេជ្ជបណ្ឌិត អ្នកស្រាវជ្រាវវេជ្ជសាស្រ្តបុរាណ ង្វៀន ថៃហា (Nguyen Thai Ha) អ្នកមានរយៈពេល៤០ឆ្នាំ ផ្សារភ្ជាប់នឹងការងារផ្សំថ្នាំ ចាក់ម្ជុលវិទ្យាសាស្រ្តព្យាបាលជំងឺជាដើម។


ម្ជុលចាក់វិទ្យាសាស្រ្ត បានវេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) ប្រើព្យាបាលជំងឺដោយវេជ្ជសាស្រ្តបុរាណជាច្រើនលើកច្រើនសា។


វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) និងវិធីសាស្រ្តចាក់ម្ជុលវិទ្យាសាស្រ្តព្យាបាលជំងឺ ដែលពាក់ព័ន្ធដល់សរសៃប្រាសាទឆ្អឹងខ្នង ដោយបច្ចេកទេសសម្រួលដោយដៃ មិនប្រើថ្នាំ មិនវះកាត់។


លោកបានចាត់ទុកជា “ដើមម្ជុលមាស” ក្នុងវិធីសាស្រ្តព្យាបាលជំងឺ ខាងផ្លូវចិត្ត ជំងឺរំលាយអាហារ។


បន្តប្រពៃណីវេជ្ជសាស្រ្តបុរាណនៃវង្សត្រកូលដ៏ល្បីល្បាញ វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) ចាប់ថ្នាំជូនអ្នកជំងឺ នៅប្រព័ន្ធពិនិត្យព្យាបាលជំងឺសាវផឿងដុង (Sao Phuong Dong)។


លោកចែករំលែក អំពីការងារជាមួយនឹងសហការីវ័យក្មេង នៅតាមប្រព័ន្ធពិនិត្យព្យាបាលជំងឺសាវផឿងដុង (Sao Phuong Dong)។


វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) វេជ្ជបណ្ឌិតមួយចំនួន និងអ្នកវិទ្យាសាស្រ្តប្តេជ្ញាចិត្ត ជាមួយនឹងវេជ្ជសាស្រ្តបុរាណ បង្កើតជាក្រុមស្រាវជ្រាវចាក់ម្ជុលវិទ្យាសាស្រ្ត និងអភិក្រមចិត្តសាស្រ្តសាវផឿងដុង (Sao Phuong Dong)។ នេះជាមូលដ្ឋានមួយក្នុងចំណោម មូលដ្ឋានវេជ្ជសាស្រ្តជនជាតិឯកជនដំបូងនៅវៀតណាម បានវិនិយោគខាងហេដ្ឋារចនាសម្ពន្ធ សម្ភារៈ ក៏ដូចជាធនធានមនុស្ស។


ពីរនាក់ឪពុកនិងកូន វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) និងអនុបណ្ឌិត វេជ្ជបណ្ឌិត ង្វៀន ថៃបាវ  (Nguyen Thai Bao) មានបំណងតែមួយ ក្នុងការងារព្យាបាលជំងឺដោយវេជ្ជសាស្រ្តបុរាណ។ រូបថត៖ ឯកសារ


ខែសីហា ឆ្នាំ១៩៨៣ លោកព្យាបាលជូនបង ង្វៀន វ៉ានត្រុង (Nguyen Van Trung) អាយុ២៩ឆ្នាំ រស់នៅផ្ទះលេខ០៣ ផ្លូវត្រឹនភូ (Tran Phu) ក្រុងហាណូយមានជំងឺភ្នែករលាក់ជាំឈាម ដែលបានវះកាត់ចំនួនពីរលើក តែមិនជាសះស្បើយ ប៉ុន្តែក្រោយពី៩ថ្ងៃចាក់ម្ជុលវិទ្យាសាស្រ្ត បងអាចអានកាសែតបាន (កម្លាំងមើល ៨/១០)។ រូបថត៖ ឯកសារ
 

ដើមឆ្នាំ១៩៨៣ វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) ប្រជុំវេជ្ជបណ្ឌិតមួយចំនួន និងអ្នកវិទ្យាសាស្រ្តវ័យក្មេងចំណូលចិត្តជាមួយនឹងវេជ្ជសាស្រ្តបុរាណ បង្កើតជាក្រុមមួយស្រាវជ្រាវចាក់ម្ជុលវិទ្យាសាស្រ្ត និងអភិក្រមចិត្តសាស្រ្តសាវផឿងដុង (Sao Phuong Dong)។ សមាជិកនៅក្នុងក្រុម សុទ្ទតែមានសមត្ថភាពចេះនិយាយ៥ភាសា៖ វៀតណាម អង់គ្លេស រុស្ស៊ី បារាំង ចិន ក្រុមបកប្រែកម្រងឯកសារកម្រជាច្រើន ស្តីពីចាក់ម្ជុលវិទ្យាសាស្រ្តនៃពិភពលោក និងរៀបចំរៀបរៀងសៀវភៅ។ បន្ទាប់នោះ វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) មានសំណាងបានរៀនផ្ទាល់នូវបញ្ហាទ្រឹស្តីវេជ្ជសាស្រ្តលោកខាងកើតពីសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ហ្វាង បាវចូវ (Hoang Bao Chau) អតីតនាយកនៃវិទ្យាស្ថានវេជ្ជសាស្រ្តបុរាណវៀតណាម សាស្រ្តាចារ្យ វេជ្ជបណ្ឌិត ត្រឹន ធ្វី (Tran Thuy) នាយករងនៃវិទ្យាស្ថានវេជ្ជសាស្រ្តបុរាណវៀតណាម។

ចុងឆ្នាំ១៩៨៤ លោកមានកិត្តិយសបានរួមនិពន្ធជាមួយនឹង សាស្រ្តាចារ្យ វេជ្ជបណ្ឌិត ហ្វាង បាវចូវ (Hoang Bao Chau) ស្តីពីវិស័យចាក់ម្ជុលវិទ្យាសាស្រ្ត នៅក្នុងសៀវភៅបញ្ញាពហុផ្នែក សៀវភៅវចនានុក្រមពហុផ្នែកវៀតណាម បានចុះផ្សាយរួច។ ខែកញ្ញា ឆ្នាំ១៩៩០ សាវផឿងដុង (Sao Phuong Dong) សហការនឹងបន្ទប់វេជ្ជសាស្រ្តកងទ័ព នៃអគ្គនាយកដ្ឋាននយោបាយ (ក្រសួងការពារជាតិ) បោះពុម្ពផ្សាយសៀវភៅចាក់ម្ជុលវិទ្យាសាស្រ្តសង្ខេប និងកម្រងគំនូរចាក់ម្ជុលវិទ្យាសាស្រ្តលើជីពចរ ផ្សាយដោយ០៥ភាសា៖ វៀតណាម អង់គ្លេស រុស្ស៊ី បារាំង និងអាល្លឺម៉ង់ បោះពុម្ពដោយកងទ័ព។

នេះជាព្រឹត្តិការណ៍ដំបូងក្នុងមាគ៌ាអភិវឌ្ឍន៍នៃសាវផឿងដុង (Sao Phuong Dong) ដែលវេជ្ជសាស្រ្ត ង្វៀន ថៃហា (Nguyen Thai Ha) បានស្ថាបនា។ ក្នុងពីរឆ្នាំប៉ុណ្ណោះ ១៩៩០ - ១៩៩២ សៀវភៅចាក់ម្ជុលវិទ្យាសាស្រ្តសង្ខេប សម្រេចឯតទគ្គកម្មខាងបោះពុម្ពនិងចុះផ្សាយ៖ ២០០.០០០ក្បាល។ នៅទសវត្សរ៍៩០ នៃសតវត្សរ៍មុន មូលដ្ឋានវេជ្ជសាស្រ្តសាវផឿងដុង (Sao Phuong Dong) បានបង្កើតចំណុចភ្លឺស្វាង ខាងវេជ្ជសាស្រ្តជនជាតិក្នុងជីវភាពរស់នៅទំនើប ជាមួយទិសដៅចម្រុះវេជ្ជសាស្រ្តលោកខាងកើតនិងលោកខាងលិច។ នេះជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានវេជ្ជសាស្រ្តជនជាតិឯកជនដំបូង នៅវៀតណាមបានវិនិយោគអំពីហេដ្ឋរចនាសម្ពន្ធ សម្ភារៈ ក៏ដូចជាធនធានមនុស្ស។

ខែមិថុនា ឆ្នាំ១៩៩២ ក្រោមការណែនាំជំនាញនៃគ្រូបង្រៀន ប្រជាជន សាស្រ្តាចារ្យ ត្រឹន ធ្វី (Tran Thuy) ក្រុមវេជ្ជសាស្រ្តលោកខាងកើត នៃវិញ្ញាសាវេជ្ជសាស្រ្តជនជាតិ នៅសកលវិទ្យាល័យវេជ្ជសាស្រ្តហាណូយ បានសហការនឹងវេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) បង្កើតមូលដ្ឋានវេជ្ជសាស្រ្តជនជាតិ សាវផឿងដុង (Sao Phuong Dong) នៅអគ្គារលេខ១០៩ ត្រឹនហឹងដាវ (Tran Hung Dao) ក្រុងហាណូយ។ ច្រើនឆ្នាំកន្លង អ្នកជំងឺរាប់ពាន់នាក់ជាមួយនឹងរោគពិបាក (ជំងឺហឺត ជំងឺដាច់សរសែឈាមខួរក្បាល រលាក់សន្លាក់ឆ្អឹង និងជំងឺពាក់ព័ន្ធដល់ញ្ញាណទាំងប្រាំជាដើម...) បានព្យាបាលជាសះស្បើយ ឬបានកែសម្រួលឃើញជាក់ស្តែង។

 

ជាមួយនឹងពាក្យស្លោក “សហការនិងចែករំលែក” សាវផឿងដុង (Sao Phuong Dong) បានសហការនឹងសហគ្រាសឱសថមជ្ឈិមផលិត នូវផលិតផលមួយចំនួន ដែលមានប្រភពដើមធម្មជាតិ គំរូគឺសហការនឹងវិទ្យាស្ថានវេជ្ជសាស្រ្តកងទ័ពលេខ១០៣ វិទ្យាស្ថានផ្នែកជរា មជ្ឈមណ្ឌលកសិនិយកម្មដីធ្លី ផលិតថ្នាំ Phylamin។ នេះជាលើកដំបូងនៅវៀតណាម ដែលមានផលិតផលជំនួយព្យាបាលជំងឺមហារីក ចេញពីប្រភពថ្នាំបុរាណ។

ឆ្នាំ ២០២០ សៀវភៅចាក់ម្ជុលវិទ្យាសាស្រ្តសង្ខេប សាវផឿងដុង (Sao Phuong Dong) បានសហការនឹងផ្នែកវេជ្ជសាស្រ្តបុរាណ នៃសកលវិទ្យាល័យហាណូយ បោះពុម្ភផ្សាយសៀវភៅប្រជុំចាក់ម្ជុលវិទ្យាសាស្រ្ត (រោងពុម្ពវេជ្ជសាស្រ្ត)។ បន្ទាប់នោះ ឆ្នាំ២០១៥ សៀវភៅបានបោះពុម្ពសាឡើងវិញលើកទីមួយ រួមមានខ្លឹមសារថ្មីជាច្រើន។ ក្នុងសម្តីឧទ្ទេសនាមរបស់សាស្រ្តាចារ្យរង បណ្ឌិត ផាម វូខាញ (Pham Vu Khanh) នាយកនៃនាយកដ្ឋានគ្រប់គ្រង់ឱសថបុរាណ (ក្រសួងសុខាភិបាល) វាយតម្លៃ៖ “ប្រជុំចាក់ម្ជុលវិទ្យាសាស្រ្ត ជាសៀវភៅមួយដែលមានតម្លៃជាក់ស្តែងខ្ពស់ ជាត្រីវិស័យសម្រាប់គ្រូពេទ្យលោកខាងកើត ពិសេសគឺគ្រូពេទ្យនៅតាមមូលដ្ឋាន...។

វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) ក៏បានផ្តើមកម្មវិធីសហការអន្តរជាតិជាច្រើន ក្នុងនោះសហការនឹងវេជ្ជបណ្ឌិត Seo Hyo Seok  នាយកនៃវិទ្យាស្ថានវេជ្ជសាស្រ្តលោកខាងកើត Pyunkang  ប្រទេសកូរ៉េខាងត្បូង រៀបចំពិភាក្សាអន្តរជាតិ “Pyunkang នាំមុខលើវិថីនៃបច្ចេកវិទ្យាជីវសាស្រ្តឱសថសកលលោក” ទាក់ទាញការចូលរួមនៃមជ្ឈដ្ឋានវេជ្ជបណ្ឌិតលំដាប់នៅវៀតណាម។ នៅចុងសតវត្សរ៍២០ បច្ចេកវិទ្យាកោសិកាដើម បានអភិវឌ្ឍន៍ទៅជាវិស័យវេជ្ជសាស្រ្តឯកទេសថ្មីមួយ។

វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) ក៏ជាអ្នកជោគជ័យម្នាក់ ជាមួយនឹងវិធីសាស្រ្តព្យាបាលជំងឺដូចជា៖ ច្របាច់សម្រួលឆ្អឹងខ្នង ព្យាបាលជំងឺពាក់ព័ន្ធដល់សរសៃប្រាសាទឆ្អឹងខ្នង ដោយបច្ចេកទេសកែសម្រួលដោយដៃ មិនប្រើថ្នាំ មិនវះកាត់។ លោកជា “ដើមម្ជុលមាស” នៅក្នុងការចាក់ម្ជុលវិទ្យាសាស្រ្តដើម្បី ព្យាបាលជំងឺវិបត្តិផ្លូវចិត្ត ជំងឺរំលាយអាហារ....។

ថ្មីៗ ជាមួយតួនាទីជានាយកនៃវិទ្យាស្ថានស្រាវជ្រាវអនុវត្តវេជ្ជសាស្រ្តជនជាតិ និងបំប៉ន់សុខភាពវៀតណាម វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) បានសហការនឹងសមាគមវេជ្ជសាស្រ្តភាគខាងត្បូងវៀតណាម ពង្រាយនៅខេត្តបាក់យ៉ាង (Bac Giang) និងតៀនយ៉ាង (Tien Gian) ដោយគោលបំណងរួមចំណែកស្តារឡើងវិញ នូវរុក្ខជាតិឱសថកម្ររបស់វៀតណាម ដើម្បីទុកធ្វើថ្នាំព្យាបាលជំងឺ។

សព្វថ្ងៃ វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) បានផ្តល់ពេលវេលាយ៉ាងច្រើន សម្រាប់ការពិនិត្យជំងឺនៅសាវផឿងដុង (Sao Phuong Dong) និងចូលរួមសកម្មភាពជាច្រើន ព្យាបាលជំងឺសម្បុរសធម៌ជូនមាមីងជនជាតិតំបន់ភ្នំ។ ចំពោះលោក រាល់ពេលសំឡឹងឃើញអ្នកជំងឺបានជាសះស្បើយ ជំងឺកាត់បន្ថយបន្តិច នោះគឺជាភាពសប្បាយនៃវេជ្ជបណ្ឌិត៕

អត្ថបទ៖ ប៊ិចវឹន   រូបថត៖ វៀតគឿងនិងឯកសារ

បណ្តាអត្ថបទបានផ្សាយ