19/09/2020 20:45 GMT+7 Email Print Like 0

វៀតណាម - ឥណ្ឌាពិភាក្សាគ្នាអំពីវិធីបើកទីផ្សារទេសចរណ៍ឡើងវិញនៅពេលជម្ងឺកូវីដ១៩ ស្ថិតក្រោមការគ្រប់គ្រង

បណ្តាសមាគមទេសចរណ៍និងអង្គភាពអាជីវកម្មខាងធ្វើដំណើរទេសចរណ៍និងសណ្ឋាគាររបស់វៀតណាមនិងឥណ្ឌាគប្បីរក្សាទំនាក់ទំនងនិងស្វែងរកឱកាសសហការគ្នាក្នុងដំណាក់កាលក្រោយវិបត្តិជំងឺកូវីដ១៩ ដោយមានទិសស្លោកថាទេសចរណ៍សុវត្ថិភាព។ នេះជាខ្លឹមសារនៃសិក្ខាសាលាតាមប្រព័ន្ធវីដេអូក្រោមប្រធានបទ “យថាទស្សន៍នៃវិស័យទេសចរណ៍វៀតណាម - ឥណ្ឌាក្រោយពីវិបត្តិជំងឺកូវីដ១៩»ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ១៧ ខែកញ្ញា។

សិក្ខាសាលាតាមប្រព័ន្ធវីដេអូក្រោមប្រធានបទ “យថាទស្សន៍នៃវិស័យទេសចរណ៍វៀតណាម - ឥណ្ឌាក្រោយពីវិបត្តិជំងឺកូវីដ១៩»



ក្នុងសិក្ខាសាលានេះ អង្គប្រជុំបានឲ្យដឹងថាទោះបីជាកិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងឥណ្ឌាក្នុងវិស័យទេសចរណ៍ ត្រូវបានផ្អាកទាំងស្រុងដោយជំងឺ កូវីដ១៩ ក៏ដោយ ប៉ុន្តែនេះគឺជាឱកាសសម្រាប់ធុរជននិងស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរអាចស្វែងរកឱកាសធ្វើអាជីវកម្មថ្មីក៏ដូចជាមានផលិតផលទេសចរណ៍ពិសេសបន្ថែមទៀត។ លោក Ha Van Sieu អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានឲ្យដឹងថា៖

«នៅក្នុងបរិបទនាបច្ចុប្បន្ននេះ យើងគួរតែដាក់ចេញគោលនយោបាយដែលភាពបត់បែនសម្រាប់ការផ្អាកលុបចោលការធ្វើដំណើរ និងសង់ប្រាក់វិញជូនអតិថិជន។ ក្រុមហ៊ុនអាកាសចរណ៍សណ្ឋាគារនិងក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ចាំបាច់ត្រូវមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាក់ស្តែងនិងកាន់តែជិតស្និទ្ធថែមទៀត ដើម្បីចែករំលែកព័ត៌មាននិងទិន្នន័យទីផ្សារ សំដៅជំនះពុះពារការលំបាក​និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ យើងក៏ចាំបាច់ត្រូវត្រៀមរៀបចំច្រករបៀងធ្វើដំណើរប្រកបដោយសុវត្ថិភាពសម្រាប់ដំណាក់កាលក្រោយពីវិបត្តិជំងឺកូវីដ១៩ផងដែរ” ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ