17/02/2020 15:51 GMT+7 Email Print Like 0

វៀតណាម-ឥណ្ឌាជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងដោះស្រាយការលំបាកសម្រាប់ផលិតផលកសិកម្មនិងជលផល

នាពេលថ្មីៗនេះ នៅទីស្នាក់ការនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌា អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Cao Quoc Hung បានជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌា លោក Anup Wadhawan ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី។\
 

អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Cao Quoc Hung ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌា Anup Wadhawan  (រូបថត៖ Vietnam+)



ក្នុងជំនួបនេះ វៀតណាមបានស្នើអោយឥណ្ឌា ជួយឧបត្ថម្ភក្នុងការពន្លឿននិងផ្សព្វផ្សាយដើម្បីសហគ្រាសនិងអ្នកប្រើប្រាស់ឥណ្ឌាស្គាល់ដល់និងប្រើប្រាស់មុខទំនិញកសិកម្ម ជលផលនិងផ្លែឈើស្រស់របស់វៀតណាម។ ទាក់ ទងនឹងវិស័យវាយនភណ្ឌនិងស្បែកជើងវិញ អនុរដ្ឋមន្ត្រី លោក Cao Quoc Hung បានអះអាងថា វៀតណាមក៏ជាប្រទេសមួយដែលមានឧស្សាហកម្មវាយនភ័ណ្ឌដែលមានការរីកចម្រើនគួរសម ជាមួយនឹងការនាំចេញទៅកាន់ពិភពលោកចំនួន ៣២,៧ ពាន់លានដុល្លារអាមេរិក។ លោកអនុរដ្ឋមន្រ្តីបានស្នើឱ្យភាគីឥណ្ឌា ពិចារណានិងគាំទ្រដើម្បីដោះស្រាយការលំបាកអំពីប្រភពវត្ថុធាតុដើមនៃវិស័យវាយនភ័ណ្ឌសម្រាប់ វៀតណាម។

ចំណែកខ្លួនវិញ លោក Anup Wadhawan បានសម្តែងការយល់ស្របជាមួយលោកអនុរដ្ឋមន្រ្តី Cao Quoc Hung អំពីការបង្កើនការនាំចេញមុខទំនិញដែលជាប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ បង្កើនការជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងផ្លាស់ប្តូរប្រតិភូធុរកិច្ចឆ្នាំ ២០២០ ព្រមទាំង ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឱសថ ឧបករណ៍វេជ្ជសាស្រ្ត ផលិតផលកសិកម្ម ផ្លែឈើ ផលិតផលជលផល វាយនភណ្ឌនិងស្បែកជើង ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ