• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - អ៊ីតាលី ផ្លាស់ប្តូរវិធានការដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី

នារសៀលថ្ងៃទី ១៩ ឧសភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានជួបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី លោក Luigi Di Maio ដើម្បីពិភាក្សាលើវិធានការនានាក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក៏ដូជាបង្កើនកិច្ចសហប្រតិបត្តិការទាំងទ្វេភាគីនិងពហុភាគីរវាងប្រទេសទាំងពីរផងដែរ។
 

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh



នៅក្នុងការសន្ទនានេះ រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលីបានវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់វៀតណាម ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 និងបានថ្លែងអំណរគុណចំពោះជំនួយដ៏មានតម្លៃ ដែលរដ្ឋាភិបាលនិងប្រជាជន វៀតណាម បានប្រគល់ជូនរដ្ឋាភិបាលនិងប្រជាជន អ៊ីតាលីក្នុងគ្រាលំបាក ដោយចាត់ទុកថា នេះជាកាយវិការសម្តែងពីចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ហើយនិងឯកភាពគ្នាជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់រវាងប្រទេសទាំងពីរ ខណៈពេលដែលស្ថានភាពជំងឺវិលត្រឡប់មក ធម្មតាវិញ។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាព បង្កើនរាល់យន្តការពិគ្រោះយោបល់និងសម្របសម្រួលទំនាក់ទំនង ដើម្បីដឹកនាំការអនុវត្តប្រកប ដោយប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវៀតណាម - អ៊ីតាលី ក្នុងដំណាក់កាលថ្មី។  ភាគីទាំងពីរបានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធក្នុងកិច្ចការអន្តរជាតិនិងជំរុញទំនាក់ទំនងរវាងអាស៊ាននិងអ៊ីតាលីក្នុងឆ្នាំដែលវៀតណាមកាន់ដំណែងជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top