10/07/2019 07:28 GMT+7 Email Print Like 0

វៀតណាម - ហ្វីលីពីនបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ


 រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teodoro Lopez Locsin បានចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc 
 

 ក្នុង​អំ​ឡុងពេលពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែកក្កដា រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teodoro Lopez Locsin បាន​មក​បំពេញទស្សនកិច្ចជាផ្លូវការនៅ វៀ​តណាមតប​តាម​ការ​អញ្ជើញ​របស់​ឧបនាយក​រដ្ឋមន្ត្រីនិង​ជារដ្ឋ​មន្ត្រី​ការ​បរទេស​វៀតណាម​លោក Pham Binh Min​h។ នាថ្ងៃទី ៨ ខែកក្កដា​ ​ឆ្នាំ២០១៩ ភាគីទាំង​ពីរ​បាន​អនុវត្តន៍​ជំនួប​ពិភាក្សា។​
 
ក្នុងជំនួបនេះ​ ភាគីទាំង ២ បានឯកភាព បង្កើនការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់ជាន់ថ្នាក់ ព្រម​ទាំង​អះអា​ង​នូវ​ការប្តេជ្ញាចិត្ត រួមសហការ​ជាមួយគ្នា​ដើម្បី​ដោះស្រាយ​បញ្ហាលំបាក​ក្នុងកិច្ច​សហប្រតិ​បត្តិការ​ពាណិជ្ជកម្ម​និង​វិនិយោគ​ ជាពិសេសក្នុងកិច្ច សហប្រតិបត្តិការសមុទ្រនិងនេសា​ទផង​ដែរ។
 
ភាគីទាំងពីរ​បានព្រមព្រៀងគ្នា រួមសហការយ៉ាងជិតស្និទ្ធដើម្បីរៀបចំកិច្ចប្រជុំលើកទី ៣ នៃអនុគណៈ​កម្មាធិ​ការ​​ពាណិជ្ជកម្មចម្រុះវៀតណាម - ហ្វីលីពីនក្នុងឆ្នាំ ២០១៩នេះ និងបន្តរឹត​បន្តឹង​កិច្ច​សហ​ប្រតិ​បត្តិការ​នៅប​ណ្តា​វេទិកា​ពហុភាគី។
 
ពាក់​ព័ន្ធនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរ​បាន​បញ្ជាក់​ពីគោល​ការណ៍​នៃការដោះស្រាយ​ជម្លោះដោ​យ​សន្តិវិ​ធី ស្របតាមច្បាប់អន្តរ​ជាតិ និងបានព្រមព្រៀងគ្នា បង្កើ​នកិច្ច​សហប្រតិ​បត្តិការ​ជាមួយបណ្តា​ប្រទេស​អាស៊ាន​ផង​ដែរ​។
 
បន្ទាប់​ពីជំនួបពិភាក្សានេះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃការ យោគយល់​គ្នាស្តីពីកិច្ច​សហប្រតិ​បត្តិការ​រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

នារសៀលថ្ងៃដដែល​ រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teodoro Lopez Locsin បាន​ចូលជួប​សម្តែង​ការគួរ​សមជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc ។ ក្នុងជំនួបនេះ នាយ​ករដ្ឋមន្ត្រីលោក Nguyen X​uan Phuc បានសង្កត់ធ្ងន់ថា វៀតណាមនិងហ្វីលីពីនចាំបាច់ត្រូវជំរុញ​ទំនាក់ទំន​ង​ល្អរវាង​ប្រទេស​ទាំងពីរនិង​អះអាងថា: វៀតណាមត្រូវ​ផ្តោតការយក​ចិត្តទុក​ដាក់ក្នុង​ការបង្កើន​ទំនាក់ទំនង​យ៉ាងល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ​ ព្រមទាំងអះអាងថា វៀត​ ណាមជានិច្ចកាលគោរពនូវតួនា​ទីរបស់ហ្វីលីពីន ក្នុង​អាស៊ាន​និង​គាំទ្រហ្វី​លីពីនបំពេញ​ប្រកបដោយជោគជ័យនូវតួនាទីជាអ្នកសម្របស​ម្រួលទំនាក់ទំនងអាស៊ាន​ - ចិន ដំណាក់កាល ២០១​៩- ២០២១។ លោកនាយករ​ដ្ឋមន្ត្រីវៀតណាមក៏បានស្នើសុំឱ្យប្រ​ទេសហ្វីលីពីន​គាំទ្រនិង​សម្របសម្រួលយ៉ាង​ជិតស្និទ្ធ​ជាមួយ​វៀតណាមក្នុងអំឡុងពេលកាន់ដំណែងជាប្រធានអាស៊ានឆ្នាំ ២០២០​ និងក្នុង​តួនាទី​ជា​សមាជិក​មិនអចិ​ន្ត្រៃយ៍នៃក្រុ​មប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិសំរា​ប់អា​ណត្តិ ២០២០- ២០២១។
 
ចំណែក​ឯលោក Teodoro Lopez Locsin បានសម្តែងនូវក្តីសង្ឃឹមថា ភាគី​ទាំងពី​រ​នឹង​បាន​ចុះហ​ត្ថលេខាយ៉ាងឆាប់ៗ លើកិច្ច​ព្រមព្រៀងមួយដើម្បីជំ​រុញការនាំចូលនិងនាំចេញផ្លែឈើនិងផលិតផលកសិកម្ម ដោយអះ​អាងថា ហ្វីលីពី​នចាត់ទុកកិច្ចព្រមព្រៀងនេះជាមួយវៀតណាមជាអាទិភាពកំពូល។ ឆ្លៀតពេ​លនេះ លោករដ្ឋមន្ត្រីក៏​បានសង្កត់ធ្ងន់ផងដែរថា ក្នុងតំបន់អាស៊ាន ហ្វីលីពីនតែងតែរក្សាយ៉ាងខ្ជាប់ខ្ជួននូវទស្សនៈ ការពារអធិបតេយ្យ​ភាព បូរណភាពទឹកដីនិងឯករាជ្យជាតិដូចវៀតណា​មផងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ