28/08/2019 11:54 GMT+7 Email Print Like 0

វៀតណាម-ម៉ាឡេស៊ីនឹងបង្កើនទំហំពាណិជ្ជកម្មឡើងដល់ទៅ២០ពាន់លានដុល្លាអាមេរិកយ៉ាងឆាប់ៗ


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) និងសមភាគីម៉ាឡេស៊ី លោក Mahathir Mohamad នៅសន្និសីទកាសែតរួម (រូបថត៖ chinhphu.vn)
 

នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារទ្វេភាគី នាយក​រដ្ឋមន្រ្តីវៀត​ណាម​លោក​ Nguyen Xuan Phuc និងសមភាគីម៉ាឡេស៊ី លោក Mahath​ir Mohamad បានអញ្ជើញចូ​លរួម​សន្និ​សីទ​កាសែត​រួម​។ ភាគីទាំង ពីរបានឯកភាពគ្នា​បង្កើនទំហំពាណិជ្ជកម្មទ្វេភា​គីឡើង​ដល់​ទៅ២០ពាន់​លាន​ដុល្លា​អាមេរិក​។
 
នាយក​រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជម្រាបថា ភាគី ទាំងពីរបានឯក ភាពគ្នា​បង្កើន​កិច្ច​សហប្រតិ​បតិ្តការគ្រប់ជ្រុងជ្រោយលើកាណាល់ទាំងអស់រួមទាំង បក្ស រដ្ឋាភិបាល រដ្ឋសភា និងការជួប​ប្រាស្រ័យ​រវាង​ប្រជាជន​ នៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏​បានផ្លាស់ប្ដូរលិខិតស្ដីពីការ​បង្កើត​សមាគមន៍ សមាជិក​សភាមិត្ត​ភាព​វៀតណាម-ម៉ាឡេស៊ីផងដែរ។​ នេះជាការបោះជំហានសំខាន់មួយ​សំដៅ បង្កើនកិច្ច​សហប្រតិ​បតិ្ត​ការ​នយោបាយ​ និយាយរួមក៏ដូចជាកិច្ចសហប្រតិបតិ្តការរវាងរដ្ឋស​ភាទាំងពីរ​និយាយ​ដោយឡែក។ នាយក​រដ្ឋមន្រ្តី​លោក​ Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

​“យើង​ខ្ញុំមានក្ដីសោមនស្សរីករាយដោយឃើញការរីកចម្រើនយ៉ាងល្អប្រសើរ ខាងពាណិជ្ជកម្ម​និងវិនិយោគ​រវាង​ប្រទេស​​ទាំងពីរនាពេលកន្លងទៅ។ នាបច្ចុប្បន្ន ទំហំពាណិជ្ជ​កម្មទ្វេភាគីសម្រេចបានចំនួន​១៥ពាន់លាន​ដុល្លា​អាមេរិក​ ហើយ ម៉ាឡេស៊ីជាដៃគូពាណិជ្ជកម្មធំទី៨របស់វៀតណាម។ យើងខ្ញុំនឹងខិតខំប្រឹងប្រែង សម្រេច​បាន​កម្រិត​២០​ពាន់លានដុល្លាអោយបានឆាប់ៗ ព្រមទាំងជំរុញការវិនិ យោគលើវិស័យជា​ច្រើន​ដែល​ភាគី​ទាំងពីរ​មាន​ឧត្តម​ភាព។ ក្នុងនោះមានវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទេសចរណ៍ កសិកម្មបច្ចេកវិទ្យាខ្ពស់ ជលផល ​ដឹក ជញ្ជូននិង logistics។ រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងជួយសម្រួលដល់សហ គ្រាសក្នុង​ការ​ស្វែង​រក​ឱកា​ស​សហប្រតិបតិ្តការថ្មី”។
 
​នាយករដ្ឋ​មន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជម្រាបថែម ទៀត​ថា​ភាគី​ទាំង​ពីរ​បាន​ឯកភាព​រួម​សហការ​គ្នាសំ​ដៅ​ទប់ទល់ប្រកបដោយ ប្រសិ​ទ្ធភាពនឹងការវិវត្តន៍នៃសភា​ពការណ៍​អន្តរជាតិ ព្រមទាំង​បន្តជំរុញ​ពាណិជ្ជកម្ម​ សេរីនិងសមាហរណកម្មអន្ត​រជាតិផងដែរ។ នាយករដ្ឋមន្រ្តីទាំងពីរបានឯក​ភាព លើកទឹក​ចិត្តក្រុម​ហ៊ុន​ប្រេង​ឧស្ម័នជាតិម៉ាឡេស៊ី (Petronas) និង Petro Vietnam ពង្រីកកិច្ចសហប្រតិបតិ្តការ ហើយ​មាន​យន្ត​ការ​ដ៏សម​ស្រប​ដើម្បីជួយសម្រួល ដល់អ្នកនេសាទនៃប្រទេសទាំងពីរអាចធ្វើការនេសាទដោយស្របច្បាប់ សុវត្ថិ ភាពនិងចីរភាព​។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad បានសង្កត់ធ្ងន់ថា៖

“ខ្ញុំទន្ទឹងរង់ចាំកា​រអនុវត្តកិច្ចព្រមព្រៀងនានាដែលភាគីទាំងពីរ បានពិភាក្សាគ្នា​នៅក្នុងកិច្ច​ប្រជុំចង្អៀត​ក៏​ដូច​ជាក្នុ​ងជំនួបពិភាក្សា។ លើវិស័យពាណិជ្ជកម្ម ភាគី ទាំងពីរ​សុទ្ធតែមានគោល បំណ​ងចង់​បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ តាមរយៈការដែល ម៉ាឡេស៊ីនាំចូលទំនិញច្រើនថែមទៀតពី វៀតណាម ដើម្បីធានាតុល្យភាពពាណិជ្ជ កម្ម។ ទំនាក់​ទំនងរវាងប្រទេសទាំងពីរក៏ត្រូវបានបង្កើន ថែមទៀតតាមរយៈកិច្ច សហប្រតិបតិ្តការរវាងក្រុមហ៊ុន Petronas Malaysia ជាមួយ Petro Vietnam ផង ដែរ។ ខ្ញុំបានអញ្ជើញនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅ​បំពេញ ទស្សនកិច្ចនៅម៉ាឡេស៊ីដើម្បីបន្តពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបតិ្តការ រវាង​ប្រទេស​ទាំង​ពីរ​”​។
 
ចំពោះ​បញ្ហានៅសមុទ្រ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​ជម្រាប​ថាភាគី​ទាំង​ពីរ​បាន​ឯកភាព​សហប្រតិបតិ្តការយ៉ាងស្អិតរមួតជា មួយអាស៊ាន ដើម្បីធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និង​​សេរីភាព​ខាង នាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់​អន្តរជាតិ​ អនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ មិនប្រើប្រាស់ឬគំរាម កំហែងប្រើប្រាស់អំពើហឹង្សា មិន​ធ្វើ​យោធូបនីយកម្ម​ អនុវត្តយ៉ាងពេញលេញនិង ​ម៉ឺងម៉ាត់នូវសេចក្ដីថ្លែងការណ៍ ​DOC ព្រមទាំង​ខិត​ខំប្រឹង​ប្រែង​សម្រេច​បាន COC ប្រកបដោយភាពជាក់ស្ដែង ប្រសិទ្ធភាពនិងមានលក្ខណៈចាប់បង្ខំខាងគតិយុត្ត ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ