• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម ប្រឆាំងជំទាស់យ៉ាងប្ដូរផ្ដាច់តៃប៉ិ-ចិនធ្វើសមយុទ្ធយោធា​នៅកោះ Ba Binh

រាល់សកម្មភាពយាមល្បាត និងធ្វើសមយុទ្ធយោធារបស់តៃវ៉ាន់នៅដែនសមុទ្រជុំរិញកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាម។

កោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម (រូបថត៖ CSIS/AMTI)


នាថ្ងៃទី ១៨ វិច្ឆិកាឆ្លើយសំណួរនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះការដែល តៃប៉ិ - ចិនបានបើកសមយុទ្ធកងទ័ពជើងទឹកនៅកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Thi Thu Hang បានលើកច្បាស់ថា៖ “ដូចដែលបានអះអាងជាច្រើនលើកច្រើនសារហើយ វៀតណាមមានមូលដ្ឋានគតិយុត្តិ និងភស្តុតាងប្រវត្តិសាស្ត្រយ៉ាងគ្រប់គ្រាន់ ដើម្បីអះអាងអធិបតេយ្យភាពចំពោះប្រជុំកោះ Truong Sa និង Hoang Sa ស្របតាមច្បាប់អន្តរជាតិ។ រាល់សកម្មភាពយាមល្បាត និងធ្វើសមយុទ្ធយោធារបស់តៃវ៉ាន់នៅដែនសមុទ្រជុំរិញកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរនេះ ដោយគំរាមកំហែងដល់សន្តិភាព ស្ថិរភាពនិងសន្តិសុខនាវាចរណ៍ បង្ករភាពតានតឹងនិងភាពស្មុគស្មាញស្ថានការណ៍នៅសមុទ្រខាងកើត។ វៀតណាមប្រឆាំងជំទាស់យ៉ាងប្ដូរផ្ដាច់ ហើយស្នើឲ្យតៃវ៉ាន់បញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ ហើយកុំប្រព្រឹត្តិឡើងវិញនាពេល អនាគតផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

Google គ្រុប ត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល

Google គ្រុប ត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ សាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានជួបធ្វើការជាមួយលោក Doron Avnin អនុប្រធានក្រុមហ៊ុន Google គ្រុបទទួលបន្ទុកទំនាក់ទំនងរដ្ឋាភិបាល និងគោលនយោបាយសាធារណៈសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន។

Top