• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម ជាចំណុចភ្លឺស្វាងមួយនៅក្នុងបរិបទនៃកំណើនសេដ្ឋកិច្ចដើរយឺតយាវឡើងវិញនៅតំបន់អាស៊ី


  រូបថតឧទាហរណ៍ (រូបថត៖baocongthuong.vn)
 

វៀតណាម​ជាចំណុចភ្លឺស្វាងមួយនៅក្នុងបរិបទនៃកំណើនសេដ្ឋកិច្ចដើរយឺតយាវឡើងវិញនៅតំបន់អាស៊ី។ នេះគឺ​ជាកា​រ​វាយតម្លៃមួយដែលត្រូវបានដកស្រង់ពីរបាយការណ៍ "សម្ពាធនៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​សង្កត់​ធ្ងន់​លើ​កំណើន​តំបន់អាស៊ី" ទើបតែត្រូវបានផ្សាយដោយក្រុមហ៊ុន Fitch Solution (ដែលជាក្រុម​ហ៊ុន​មួយ​ចំណុះ​អង្គការ​រៀប​ចំណាត់​ថ្នាក់ទំនុកចិត្ត Fitch) ។
 
យោងតាម​របាយការណ៍នេះបានឲ្យដឹងថា ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន រួមទាំងតំ​បន់​អាស៊ី​ទាំង​មូល​ នឹងបង្កើនហានិភ័យ និងដាក់សម្ពាធលើការ    វិនិយោគអាជីវកម្ម​និង​យថា​ទស្សន៍​នៃខឿន​សេដ្ឋកិច្ច​អាស៊ីផង​ដែរ។ ការស្ថិតិបានបង្ហាញឲ្យឃើញថា កំណើននៃការនាំចេញនៅឆមាសទីមួយនៃឆ្នាំ ២០១៩ នៃបណ្តា​ប្រទេស​អាស៊ី ភាគច្រើនមានការថយចុះក្នុងរយៈពេលដូចគ្នា ក៏ប៉ុន្តែវៀតណាមនៅតែទទួលបានកំណើន ២៥% ដដែល​។ វៀតណាមនិងថៃគឺជាប្រទេសដែលត្រូវបានក្រុមហ៊ុន Fitch Solutions វាយត​ម្លៃថា​នឹង​ទទួល​អំណោយ​ផល​ជាច្រើន​ពីរលកផ្លាស់​ប្តូរផលិត​កម្ម​ដែល​កំពុង​កើន​ឡើង​ពីប្រទេស​ចិនទៅកាន់​ប្រទេសដទៃ​ទៀតនៅ​តំបន់​អាស៊ីផង​ដែរ។​ នេះនឹងក្លាយជាកម្លាំងចលករ​ដ៏សំខាន់សម្រាប់សេដ្ឋកិច្ច ហើយ​អង្គភាព​នេះបាន​ព្យាករណ៍ថា​កំណើន​សេដ្ឋកិច្ច​របស់     វៀតណាមនៅឆ្នាំនេះនឹងមានកំរិត ៦.​៥% ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top