15/12/2019 14:55 GMT+7 Email Print Like 0

វៀតណាម-ឆែកជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យបរិស្ថាន


 រដ្ឋមន្រ្តីទាំងពីរចូលរួមចុះហត្ថលេខា (រូបថត៖ VOV) 
 

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋមន្រ្តីក្រសួង​បរិស្ថាននៃ​សាធារណៈរដ្ឋ​ឆែកនិង​រដ្ឋមន្រ្តី​ក្រសួង​ធន​ធាន​និង​បរិស្ថាន​នៃ​សាធារណៈរដ្ឋសង្គមនិយម​វៀតណាម បានចុះហត្ថ​លេខាលើផែន​ការសកម្មភាព​សំដៅអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវអនុស្សរណៈ​យោគយល់​គ្នាស្ដីពី​កិច្ចសហប្រតិបត្តិ​ការរវាង​ក្រសួង​ទាំងពីរ​នាពេល​ខាង​មុខ​។ 

ព្រឹត្តិការណ៍​នេះប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃវេទិកាធុរកិច្ចវៀតណាម-ឆែកនៅរដ្ឋធានី Prague។        ឆ្លើយ​សម្ភាសន៍​​របស់​អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំទីក្រុង Prague រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ឆែក​លោក​ Richard​ Brabec បានអះអាងថា៖
 
“៣ទសវត្ស​មុននេះ ឆេកូស្លូវ៉ាគីចាស់ ដែលជាសធារណៈរដ្ឋឆែកនាសព្វថ្ងៃ ក៏បាន​ឆ្លង​កាត់​ដំណា​ក់កាល​អភិវឌ្ឍ​ដូចទៅនឹងប្រទេសវៀតណាមនាបច្ចុប្បន្ន ពោល​គឺត្រូវ​តែប្រឈម​មុខនឹង​បញ្ហាជាច្រើន​ដូចជាការ​បំពុល​បរិស្ថាន​ ដោះស្រាយកាកសំណល់ អភិវឌ្ឍប្រភពថាមពលកកើតឡើងវិញ ឬបច្ចេកវិទ្យាស្និទ្ធ​ស្នាលជាមួយ​បរិស្ថាន​។ ហេ​តុដូច្នេះបានជា យើងខ្ញុំត្រៀមខ្លួនជាស្រេចចែក រំលែកបទពិសោធន៍ ផ្ទេរប្រគល់បច្ចេកវិទ្យា ក៏ដូចជាជួយ​ឧបត្ថម្ភ​វៀត​ណាម ក្នុងការសម្រេចគោលនយោបាយច្បាប់ទាក់ទិនដល់បរិស្ថាន”៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ