17/07/2021 08:52 GMT+7 Email Print Like 0

វៀតណាម-កូរ៉េខាងត្បូងខិតខំប្រឹងប្រែងនាំឲ្យទំហំពាណិជ្ជកម្មទ្វេភាគីឡើងកម្រិត១០០ពាន់លានដុល្លាអាមេរិក

នារសៀលថ្ងៃទី១៥ ខែកក្កដា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយ និស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញធ្វើកិច្ចសន្ទនាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។ (រូបថត៖ VNA)


លោកអគ្គលេខាបក្ស Nguyen Phu Trong បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ គណៈបក្សនយោបាយនានារបស់កូរ៉េខាងត្បូងនិងរូបលោកប្រធានាធិបតី Moon Jae-in ដែលបានផ្ញើរសារទូរលេខអបអរសាទរចំពោះមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្ត វៀតណាម ក៏ដូចជាអបអរសាទររូបលោកអគ្គលេខាបក្សផ្ទាល់ដែលបាន ជាប់ឆ្នោតឡើងវិញ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ដែលជាដៃគូយុទ្ធ សាស្ត្រដ៏សំខាន់និងយូរអង្វែងរបស់វៀតណាម ហើយវាយតម្លៃខ្ពស់ពីការដែលកូរ៉េ ខាងត្បូងចាត់ទុកវៀតណាមជាដៃគូស្នូលក្នុងគោលនយោបាយឆ្ពោះទៅខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង ផងដែរ។ លោកអគ្គលេខាបក្សបានស្នើឲ្យកូរ៉េខាងត្បូងបន្តយកចិត្ត ទុកដាក់ ជួយគាំទ្រសហ គមន៍ជន វៀតណាមនៅកូរ៉េខាងត្បូង ព្រមទាំងបញ្ជាក់ថា វៀតណាមនឹងបន្តជួយសម្រួលដល់អង្គភាពអាជីវកម្មកូរ៉េខាងត្បូងនៅវៀតណាមផង ដែរ។

ជាការឆ្លើយតប ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានអះអាងនូវការយកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងជាមួយវៀតណាម ហើយសង្កត់ធ្ងន់ថា វៀតណាមជាដៃគូស្នូលក្នុងគោលនយោបាយឆ្ពោះទៅខាងត្បូងថ្មីកម្រិតខ្ពស់របស់កូរ៉េខាងត្បូង។
លោកប្រធានាធិបតី Moon Jae-in ឲ្យដឹងថាកូរ៉េខាងត្បូងនឹងបន្តជួយឧបត្ថម្ភនិងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាត ត្បាតកូវីដ ១៩ ហើយមានគោលបំណងចង់ពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ការទូត សន្តិសុខ ការពារជាតិ សំដៅនាំឲ្យ ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ១០០ ពាន់លានដុល្លាអាមេរិកក្នុងពេលឆាប់ៗ តាមនោះនាំឲ្យទំនាក់ទំនងកូរ៉េខាងត្បូង-វៀតណាមអភិវឌ្ឍឡើងកំពស់ថ្មីមួយ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ប្រទេសទាំងពីរត្រូវការបន្តរក្សាការផ្លាស់ប្ដូរ ជួបប្រាស្រ័យគ្រប់ជាន់ថ្នាក់ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យជាច្រើន ជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតនិងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ ១៩ ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងរវាងគណៈបក្សនយោបាយ រដ្ឋ សភានិងរវាងជំនាន់ក្មេងនៃប្រទេសទាំងពីរ ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ ទំនាក់ទំនងរវាងប្រទេសទាំងពីរនិងប្រជាជនវៀតណាម-កូរ៉េខាងត្បូង បន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ