04/08/2021 14:08 GMT+7 Email Print Like 0

វៀតណាម-កម្ពុជាលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការបង្ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម

វៀតណាមនិងកម្ពុជានឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម សម្របសម្រួលដើម្បីដោះស្រាយករណីដែលកើតឡើងយ៉ាងឆាប់រហ័សនិងទាន់ពេលវេលា ដោយការពារកុំឲ្យអានុភាពអរិភាពឆ្លៀតមូលបង្កាច់ បំផ្លិចបំផ្លាញឬធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងប្រពៃណីយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ។ ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ក្រឡាហោម សខេង នៅព្រឹកថ្ងៃទី ៣ ខែសីហា រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam បានស្នើថា នាពេលខាងមុខនេះ ភាគីទាំងពីរសម្របសម្រួលដោយធានាសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សង្គម ជាពិសេស ធានានូវព្រឹត្តិការណ៍នយោបាយសំខាន់ៗនៅក្នុងប្រទេសនីមួយៗ។ លើសពីនេះទៅទៀត សម្របសម្រួលក្នុងការធានាសន្តិសុខព្រំដែន; ធានាសុវត្ថិភាពនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋនិងអាណិកជននៃប្រទេសនីមួយៗ ធ្វើការដោយស្របច្បាប់។  ទន្ទឹមជាមួយគ្នានោះ សម្របសម្រួលដើម្បីធានាសន្តិសុខ ព្រំដែន និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់។
 

រដ្ឋមន្ត្រី លោក To Lam ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ cand.com.vn)
 
រដ្ឋមន្ត្រី លោក To Lam ចុះហត្ថលេខាលើឯកសារបន្ថែមបន្ថែមផែនការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជា (រូបថត៖ cand.com.vn)
 

ភាគីទាំងពីរបានបញ្ជាក់ថា នឹងបន្តលើកកម្ពស់ទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” និងពង្រឹងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិនិងតំបន់។ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ និងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីគ្រប់គ្រងព្រំដែននៃប្រទេសទាំងពីរ កុំឱ្យកើតមានឡើងស្ថានភាពពលរដ្ឋឆ្លងដែនខុសច្បាប់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ