• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីតាមប្រព័ន្ធវីដេអូ។

កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូត្រូវបានធ្វើឡើងក្នុងបរិយាកាសស្និទ្ធស្នាលបំផុត ឆ្លុះបញ្ចាំងពីសាមគ្គី ភាពជាភាតរភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ (រូបថត៖ VGP)


ក្នុងជំនួបទ្វេភាគីតាមប្រព័ន្ធវីដេអូនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងសម្តេចតេជោ ហ៊ុន សែន បានពិភាក្សាអំពីមធ្យោបាយ និងវិធានការនានា ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងពិភពលោក ដែលជាក្ដីកង្វល់ និងផលប្រយោជន៍រួម រាប់បញ្ចូលទាំងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងនាមជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបន្តគាំទ្រដល់ប្រទេសវៀតណាមក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១។ ទន្ទឹមនឹងនេះ លោកមានជំនឿថា ប្រទេសវៀតណាមនឹងបន្តគ្រប់គ្រងបានល្អជំងឺរាតត្បាត រាប់បញ្ចូលទាំងស្តារនិងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមឡើងវិញ ដើម្បីឈានដល់ការរៀបចំប្រកបដោយជោគជ័យមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម។

សម្តេចតេជោ ហ៊ុន សែន មានជំនឿថា ប្រទេសវៀតណាមនឹងបន្តគ្រប់គ្រងបានល្អជំងឺរាតត្បាត រាប់បញ្ចូលទាំងស្តារនិងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមឡើងវិញផង (រូបថត៖  VGP)


នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាសម្របសម្រួលនិងពង្រឹងវិធានការដើម្បីការពារនិងបង្ការជំងឺរាតត្បាត ក៏ដូចជាការដោះស្រាយបញ្ហាដែលកើតឡើងភ្លាមៗ ក្នុងស្មារតីមិត្តភាពនិងកិច្ចសហប្រតិបត្តិការ។នាយករដ្ឋមន្ត្រីទាំងពីរបានសម្ដែងនូវការពេញចិត្តលើ ការរីកចម្រើនដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា នាពេលប៉ុន្មានឆ្នាំកន្លងទៅនេះ និងបានឯកភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទូលំទូលាយនិងស៊ីជម្រៅ ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

នាយករដ្ឋមន្ត្រីទាំងពីរបានសម្ដែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌតំបន់ និងពហុភាគី ដូចជា អនុតំបន់មេគង្គ អាស៊ាន និងអង្គការសហប្រជាជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top