• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម៖ អ្នកជម្ងឺម្នាក់ទៀតបានស្លាប់ដោយសារជម្ងឺខ្សោយតម្រង់នោមរ៉ាំរ៉ៃដំណាក់កាលចុងក្រោយនិងជម្ងឺ Covid-19

នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Truong Son បានជូនដំណឹងថា មានអ្នកជម្ងឺ Covid-19 ម្នាក់ទៀត បានស្លាប់ ហើយថានាបច្ចុប្បន្ន នៅមានអ្នកជម្ងឺខ្លះៗទៀតដែលប្រឈមនឹង ហានិភ័យស្លាប់ខ្ពស់ដោយសារមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរនិងអាយុចាស់ជរា។ តាមនោះ អ្នកជម្ងឺស្រ្តី លេខ ៤២៦ អាយុ៦២ឆ្នាំ នៅទីក្រុងដាណាំង មាន ប្រវត្តិជម្ងឺខ្សោយតម្រង់នោមរ៉ាំរ៉ៃអស់រយៈពេល១០ឆ្នាំមកហើយ។ អ្នកជម្ងឺ នេះបានស្លាប់នាព្រឹកថ្ងៃទី៤ សីហា ដោយសារជម្ងឺខ្សោយតម្រង់នោមរ៉ាំរ៉ៃ ដំណាក់កាលចុងក្រោយ សុកឆ្លងមេរោគ ខ្សោយពហុសរីរាង្គនិងជម្ងឺ Covid-19៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top