• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមឧទ្ទេសនាមផលិតផលបច្ចេកវិទ្យាកសិកម្មជាច្រើននៅ INAGRITECH ឥណ្ឌូណេស៊ី ឆ្នាំ ២០១៩


 វៀតណាមឧទ្ទេសនាមផលិតផលបច្ចេកវិទ្យាកសិកម្មជាច្រើននៅ INAGRITECH ឥណ្ឌូណេស៊ី ឆ្នាំ ២០១៩
 

ស្ថាប័ន​តំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីបានដាក់តាំងបង្ហាញស្តង់ទំនិញជាតិវៀតណាម សំដៅ​ឧទ្ទេសនាម​អំពី​កសិផល ជលផល និងបច្ចេកវិទ្យាកសិកម្មដ៏លេចធ្លោរបស់វៀតណាមដល់ប្រជាជន សហគមន៍ធុរកិច្ច​ ឥណ្ឌូនេស៊ី និងអន្តរជាតិក៏ដូចជាភ្ញៀវទេស​ចរផង​ដែរ។

ចាប់​​ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០១៩​ ពិព័រណ៍កសិកម្ម និងបច្ចេកវិទ្យាកសិកម្មអន្តរជាតិ (NAGRITECH 2019) បានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយ​ទាក់​ទាញ​ការ​ចូល​រួម​របស់​សហគ្រាស​​ជាង​ ៥០០ អង្គភាព មកពី ១៨ ប្រទេសនៅក្នុងនិងក្រៅតំប​ន់អាស៊ីអាគ្នេយ៍​។
 
នៅក្នុង​ពិព័រណ៍ឆ្នាំនេះ ស្ថាប័ន​តំណាង​ពាណិជ្ជកម្ម​វៀត​ណាម​ប្រចាំ​នៅឥណ្ឌូនេស៊ី​បាន​ដាក់​តាំង​បង្ហាញ​ស្តង់​ទំនិញ​​ជាតិ​វៀតណាម សំដៅឧទ្ទេសនាមអំ​ពីកសិផល ជលផ​ល និងបច្ចេក​វិទ្យាកសិកម្ម​ដ៏លេចធ្លោរ​បស់​វៀត​ណាម​​ដល់​ប្រជាជន សហគមន៍ធុរកិច្ច ឥណ្ឌូនេស៊ី និងអន្តរជាតិក៏ដូចជាភ្ញៀវទេសចរផងដែរ។ ស្តង់ទំនិញ​របស់​សហ​គ្រាសវៀត​ណាមចំ​នួន ១៥ អង្គភាព ​ទទួលបានចំណាប់​អារម្មណ៍ពី​សំណាក់សហគមន៍​ធុរកិច្ច​ឥណ្ឌូណេស៊ីក៏ដូច​ជាដៃគូ សហគ្រាសអន្តរជាតិ ដែលចូ​លរួមពិព័រណ៍​នេះ។
 
សូម​​បញ្ជាក់ថា ពិព័រណ៍កសិកម្ម និងបច្ចេកវិទ្យាកសិកម្មអន្តរជាតិ (NAGRITECH 2019) ទាក់​ទាញ​បាន​ការ​ចូល​​រួម​របស់​បណ្ដាក្រុមហ៊ុនវៀតណាម ដែលធ្វើសកម្មភាពលើវិស័យ មេកានិច ផលិតផលកសិកម្ម ដូច​ជាក្រុមហ៊ុន​គីមីក​សិកម្ម VEDAN សម្ព័ន្ធក្រុមហ៊ុន SUNHOUSE និងក្រុមហ៊ុនភាគហ៊ុន ADPEX ជា​ដើម៕​

 

តាម VOV5 - វិទ្យុសំឡេ​ងវៀត​ណាម​
 

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top