• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធដោះស្រាយជម្លោះដោយសន្តិវិធី

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។
 

នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរ ទេសវៀត ណាម ឆ្លើយសំណួររបស់អ្នកយកព័ត៌មានដែលស្នើឲ្យធ្វើអត្ថា ធិប្បាយអំពី ស្ថានភាពជម្លោះរឹតតែខ្លាំងឡើងនៅពេលថ្មីៗនេះនៅតំបន់ហ្គាស្សានោះ អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Le Thi Thu Hang បានលើក ច្បាស់ថា៖ វៀតណាមយកចិត្តទុកដាក់តាមដាននិងមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះការកើនឡើងនៃស្ថានភាពហឹង្សានៅអ៊ីស្រាអែលនិងតំបន់ដែនដីនានារបស់ ប៉ាឡេស្ទីនក្នុងប៉ុន្មានថ្ងៃកន្លងមក ដែលបណ្ដាលឲ្យជនស៊ីវិលស្លាប់និងរងរបួសយ៉ាង ច្រើន។ យើងខ្ញុំអំពាវនាវឲ្យភាគីពាក់ព័ន្ធនានាអត់ធ្មត់ បញ្ឈប់ការកើនឡើងនៃភាព តានតឹង ដោះស្រាយជម្លោះដោយសន្តិវិធី ធានាសុវត្ថិភាពនិងផលប្រយោជន៍ស្រប ច្បាប់របស់ប្រជាជន។

ចំពោះបញ្ហាយេរូសាឡឹមខាងកើត ទស្សនៈដ៏ឥតងាករេរបស់វៀតណាមនោះគឺ គ្រប់ដំណោះស្រាយទាំងអស់ត្រូវការគោរពតាមច្បាប់អន្តរជាតិ ជាពិសេសគឺសេចក្ដី សម្រេចចិត្តពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top