05/03/2021 11:17 GMT+7 Email Print Like 0

វៀតណាមអំពាវនាវឱ្យជំរុញការអនុវត្តដំណើរការអន្តរកាលនៅស៊ូដង់ខាងត្បូង

ទិដ្ឋភាពកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាអំពីស្ថានភាពនៅស៊ូដង់ខាងត្បូង និងប្រតិបត្តិការរបស់ស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNMISS)
 

នៅថ្ងៃទី៣ ខែមិនា  ឆ្នាំ២០២១ (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាអំពីស្ថានភាពនៅស៊ូដង់ខាងត្បូង និងប្រតិបត្តិការរបស់ស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNMISS) នៅប្រទេសនេះ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍជាវិជ្ជមាននៅស៊ូដង់ខាងត្បូង ដោយមានប្រសាសន៍ថាការវិវឌ្ឍទាំងនេះ ចាំចាច់ត្រូវបានទទួលស្គាល់នៅក្នុងបរិបទ ដែលស៊ូដង់ខាងត្បូង កំពុងជួបការលំបាកជាច្រើន ដោយសារជំងឺរាតត្បាតកូវីដ ១៩ ស្ថានភាពជំនន់ទឹកភ្លៀង និងស្ថានភាពអសន្តិសុខស្បៀងអាហារ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអំពាវនាវដល់រដ្ឋាភិបាល និងភាគីទាក់ទិននានានៅស៊ូដង់ខាងត្បូង ជំរុញការអនុវត្តដំណើរការអន្តរកាល ក៏ដូចជាអនុវត្តន៍វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយអំពើហឹង្សារវាងបណ្ដាសហគមន៍។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ UNMISS ប្រទេសជិតខាង និងអង្គការក្នុងតំបន់ក្នុងការជំរុញដំណើរការសន្តិភាពនិងការអភិវឌ្ឍនៅស៊ូដង់ខាងត្បូងផងដែរ៕ 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ