• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យមានការជម្រុញដំណើរការសន្តិភាពដែលពាក់ព័ន្ធនឹងប្រទេសអាហ្វហ្គានីស្ថាន

នាថ្ងៃទី ២៥ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខ អ. ស. ប បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៅអាហ្វហ្គានីស្ថាននិងសកម្មភាពនៃក្រុមបេសកកម្មជួយឧបត្ថម្ភរបស់អ.ស.ប នៅអាហ្វហ្គានីស្ថាន (UNAMA)។ នៅទីនេះ វៀតណាមបានអំពាវនាវឱ្យជម្រុញការអនុវត្តដំណើរការសន្តិភាពដែលពាក់ព័ន្ធនឹងប្រទេសអាហ្គានីស្ថានផងដែរ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មវៀតណាមប្រចាំនៅ អ. ស.ប (រូបថត៖ TTXVN)



លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មវៀតណាមប្រចាំនៅអ. ស.ប បានអះអាងសារជាថ្មីម្តងទៀតនូវការគាំទ្រចំពោះដំណើរការសន្តិភាពដែលដឹកនាំនិងកាន់កាប់ដោយជនអាហ្វហ្គានីស្ថាន ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៥១៣ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី ២៩ ខែកុម្ភៈ ហើយជាដំបូងត្រូវតែចាប់ផ្តើមការចរចាដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងឈប់បាញ់គ្នារយៈពេលវែងផងដែរ។

ទន្ទឹមនឹងនេះលោកឯកអគ្គរដ្ឋ ទូត Dang Dinh Quy ក៏បានសម្តែងក្តីសង្ឃឹមថានឹងមានការចូលរួមកាន់តែច្រើននិងសកម្មថែមទៀតរបស់ស្ត្រីនៅក្នុងដំណើរការសន្តិភាព ក៏ដូចជាសង្កត់ធ្ងន់លើសារៈសំខាន់នៃការជម្រុញការស្តារឡើងវិញ និងការការពារសិទ្ធិរបស់ក្រុមងាយរងគ្រោះក៏ដូចជាការបង្ការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មនិងការជួញដូរគ្រឿងញៀនផងដែរ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមស្ថិតក្នុងក្រុម​ប្រទេសទាំង ៥ ដែលនាំមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មី របស់អាស៊ាន​

វៀតណាមស្ថិតក្នុងក្រុម​ប្រទេសទាំង ៥ ដែលនាំមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មី របស់អាស៊ាន​

វដ្តកំណើនសេដ្ឋកិច្ច​បន្ទាប់នៅអាស៊ីអាគ្នេយ៍ នឹងមិន​ពឹងផ្អែកលើខឿន​សេដ្ឋកិច្ចតែមួយ ឬវដ្តទំនិញតែមួយទៀតហើយ ប៉ុន្តែនឹងត្រូវបានបង្កើតឡើងដោយក្រុមប្រទេសចំនួន ៥​ នៅក្នុងតំបន់៖ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន។ នេះគឺជាការវាយតម្លៃរបស់លោក Shan Saeed ប្រធានសេដ្ឋវិទូសកលនៃក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យអន្តរជាតិ Juwai IQI។

Top