07/05/2020 12:10 GMT+7 Email Print Like 0

វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធនានានៅលីប៊ីបញ្ចប់ជម្លោះ


 ការប្រជុំតាមរយៈប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ (រូបថត៖ Pham Huan / VOV)
 

បណ្តា​ប្រទេសបានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានានៅលីប៊ីបញ្ចប់ការប្រយុទ្ធគ្នា អនុវត្ត​តាម​បទ​ឈប់​បាញ់​មនុស្ស​ធម៌ ធានាការអភិក្រមមនុស្សធម៌យ៉ាងពេញលេញ និងឆ្ពោះទៅរក​ដំណោះស្រាយ​នយោបាយ​សម្រាប់​បញ្ហាលី​ប៊ី។​
 
ក្រុមប្រឹក្សា​សន្តិសុខ អង្គការ សហប្រជាជាតិកាលពីថ្ងៃទី ៥ ឧសភា បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដើម្បី​ពិភាគ្សា​ស្ដីពីស្ថានភាពនៅលីប៊ី ។ បណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិបាន​សម្តែង​ការព្រួយ​បារម្ភ​ចំពោះ​ស្ថានភាពសង្គ្រាមដែលកំពុងកើនឡើងក៏ដូចជាផលប៉ះពាល់ អំពីសន្តិសុខ និងមនុស្សធម៌​នៅលីប៊ី​នាពេលថ្មីៗនេះ ជាពិសេសគឺការវាយប្រហារទៅលើជនស៊ីវិលមូលដ្ឋានស៊ីវិល។ បណ្តាប្រទេស​បាន​អំពាវនាវ​ឱ្យភាគី​ពាក់ព័ន្ធនានានៅលីប៊ីបញ្ចប់ការប្រយុទ្ធគ្នា អនុវត្តតាមបទឈប់បាញ់មនុស្សធម៌ ធានាការអភិក្រម​មនុស្សធម៌យ៉ាងពេញលេញ និងឆ្ពោះទៅរកដំណោះស្រាយនយោបាយសម្រាប់បញ្ហាលីប៊ី។
 
ឯកអគ្គរដ្ឋទូត លោក​ Pham Hai Anh អនុប្រធានស្ថានបេសកកម្ម​អចិន្ត្រៃយ៍វៀត​ណាម​ប្រចាំ​នៅអង្គការ​សហប្រជាជាតិ​បានអំពាវនាវ ឲ្យភាគីទាក់ទិននានាគោរពច្បាប់មនុស្សធម៌អន្តរ ជាតិ បញ្ចប់ អំពើហឹង្សា សំដៅទៅលើជន​ស៊ីវិល មូលដ្ឋានស៊ីវិល ហើយធានាការអភិក្រមមនុស្សធម៌ក្នុងបរិបទនៃជំងឺរាតត្បាតសកល Covid – 19។ ឯកអគ្គរដ្ឋទូត លោក Pham Hai Anh បានសង្កត់ធ្ងន់អំពីការគាំទ្រដំណោះស្រាយនយោបាយ ដោយផ្អែក​លើកា​រគោរពឯករាជ្យ អធិបតេយ្យភាពរបស់លីប៊ី ហើយត្រូវបានប្រជាជនលីប៊ីដឹកនាំនិងគ្រប់គ្រង ព្រមទាំង​អំពាវនាវដល់ភាគីនានានៅលីប៊ីគោរព បទឈប់បាញ់មនុស្សធម៌ និងវិលត្រឡប់​ចូល​តុច​រចាវិញ​យ៉ាង​ឆាប់​ៗ ក្នុងក្របខ័ណ្ឌនយោបាយ យោធា និងសេដ្ឋកិច្ច ដោយឈរលើមូលដ្ឋាន​នៃសេចក្ដី​សម្រេចចិត្ត​របស់ក្រុម​ប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិលេខ ២៥​១០ ផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ