• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យអង្គការសហប្រជាជាតិក​សាងយុទ្ធសាស្ត្ររយៈពេលវែងស្ដីពី​ការបង្ការ​ទប់ស្កាត់ជំ​លោះ​


 វៀតណាមអំពាវនាវឲ្យអង្គការសហប្រជាជាតិ​កសាងយុទ្ធសាស្ត្ររយៈពេលវែងស្ដីពីការបង្ការទប់ស្កាត់ជំលោះ

អញ្ជើញថ្លែងមតិនៅក្នុង​សម័យពិភាក្សាដោយប្រធានបទ បញ្ហា​សាកល្បងនាបច្ចុប្បន្នចំពោះសន្តិ​ភាព និង​សន្តិសុខ​អន្តរជាតិ ដោយ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រ​ជាជាតិ រៀបចំឡើងនាថ្ងៃទី ២០ ​ធ្នូ ឯក​អគ្គរដ្ឋទូត លោក​ស្រី Nguyen Phuong Nga ប្រធានគណៈប្រតិភូវៀ​តណាម​នៅ អង្គការសហប្រជាជាតិ ​បានឲ្យដឹងថា អង្គការ​​សហប្រជាជាតិ​គប្បីកសាង​យុទ្ធសាស្ត្រ​រយៈពេល​វែង និងលើគ្រប់ជ្រុងជ្រោ​យអំពី ការ​បង្ការ​ទប់​ស្កាត់​ជំលោះ​ និង​រក្សារឹងមាំសន្តិភាព។ ក្នុងនោះ​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​គប្បី​ពង្រីក​ថែម​ទៀត​ភារកិច្ច​រក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ។
 
ស្ដីពីស្ថាន​ភាពនៅតំបន់អាស៊ី ប៉ាស៊ី​ហ្វិកនោះ លោកស្រី Nguyen Phuong Nga បានអះ​អាង​នូវ​ទស្សន​របស់​វៀត​ណាម​គឺគាំទ្រការ​រំសាយ នុយក្លេអ៊ែរនៅ ឧប​ទ្វីបកូរ៉េ ដោយសន្តិវិធី​។ លោក​ស្រីបាន​អះអាង​អំពីការ​សន្យារបស់វៀត​ណាម​ក្នុងការរក្សាសន្តិភាព និង​ស្ថិរភាព​តំបន់ ហើយ​អំពាវ​នាវឲ្យភាគី​ទាក់ទិន​នានា​ដោះស្រាយ​ជំលោះនៅ​សមុទ្រខាង​កើតដោយសន្តិវិធី និងអនុវ​ត្ត សេចក្តីថ្លែង​ការណ៍ស្តីអំ​ពីការ​ប្រព្រឹត្ត​របស់​ភាគីនានា​នៅសមុទ្រ​ខាង​កើត (DOC)៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top