• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យដៃគូនានាបន្តសហប្រតិបត្តិការជួយវៀតណាមកាត់បន្ថយភាពក្រីក្រ


វៀតណាមអំពាវនាវឲ្យដៃគូនានាបន្តសហប្រតិបត្តិការជួយវៀតណាមកាត់បន្ថយភាពក្រីក្រ

អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំលើកទី៥៥នៃគណៈកម្មាធិការអភិវឌ្ឍន៍សង្គមចំណុះក្រុមប្រឹក្សាសេដ្ឋកិច្ច -សង្គម​អង្គការសហប្រជាជាតិដែលកំពុងប្រារព្វនៅទីក្រុងញូវយ៉ក (អាមេរិក) ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកុម្ភៈ​ ឆ្នាំ២០១៧នោះ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានក្រុមបេសកម្មអចិន្ត្រៃយ៍វៀត​ណាម​អម​អង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមផ្តោតសំខាន់លើការកាត់បន្ថយភាពក្រីក្រ​លើ​គ្រប់ជ្រុងជ្រោយនិងនិរន្តរភាព។ ពោលគឺវៀតណាមកំពុងអនុវត្តដំណើរការរៀបចំឡើងវិញខឿនសេដ្ឋកិច្ច ធ្វើទំនើបកម្មផ្នែកកសិកម្មនិងតំបន់ជនបទ កសាងនិងអនុវត្តរាល់កម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាព​ក្រីក្រ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននិងលទ្ធភាពទាក់ទង់ផ្ទាល់ជាមួយផ្នែកអប់រំ សុខាភិបាល ផ្ទះស្នាក់នៅ ទឹកស្អាតនិងសេវាកម្មសន្តិសុខសង្គមមួយចំនួន ក្នុងនោះផ្តល់អាទិភាពសម្រាប់មុខសញ្ញាក្រីក្រជានារី ជនជាតិភាគតិច ជនពិការនិងពលករចំណាកស្រុកជាដើម។ លោកស្រី Nguyen Phuong Nga បានអំពាវ​នាវ​ដៃគូនានា បន្តកិច្ចសហប្រតិបត្តិការសម្រាប់ជួយវៀតណាមពង្រឹងនូវសមិទ្ធទទួលបាននិងលើកកំពស់សមត្ថភាព​ទ្រាំទ្របានជាមួយនឹងវិបត្ដិសេដ្ឋកិច្ច អន្តរាយនិងការប្រែប្រួលអាកាសធាតុ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top