
លោក Ousmane Dione នាយកជាតិរបស់ធនាគារពិភពលោកប្រចាំនៅវៀតណាម ថ្លែងមតិក្នុងពិធី
វៀតណាមអាចទទួលអត្ថប្រយោជន៍ជាច្រើនថែមទៀត ពីបណ្តាខ្សែសង្វាក់តម្លៃ សកល។ នេះជាការវាយតម្លៃដែលត្រូវបាននាំចេញក្នុងសិក្ខាសាលា ប្រកាសរបាយ ការណ៍ពីរច្បាប់ក្រោមប្រធានបទ “វៀតណាមចំពោះផ្លូវបែក៖ ចូលរួមក្នុងបណ្តាខ្សែ សង្វាក់តម្លៃសកលលោកជំនាន់ថ្មី” និង “ការស្រាវជ្រាវអំពីបង្កើនលទ្ធភាពប្រកួតតប្រជែង និងការតភ្ជាប់របស់សហគ្រាសធុនតូចនិងមធ្យម” ដែលប្រព្រឹត្តទៅនាថ្ងៃទី៧ កញ្ញា។
ថ្លែងមតិនៅទីនេះ លោក Ousmane Dione នាយកជាតិរបស់ធនាគារពិភពលោក ប្រចាំនៅវៀតណាម បានឲ្យដឹងថា វៀតណាមធ្វើសមាហរណកម្មប្រកបដោយ ជោគជ័យទៅក្នុងខ្សែសង្វាក់តម្លៃសកលលោក។ តាមនោះ បង្កើតការងារធ្វើ ជម្រុញ កំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។ របាយការណ៍ថ្មីទាំងពីរច្បាប់នេះបាន សរឲ្យឃើញថាចូលរួមរាល់សកម្មភាពនាំមកតម្លៃបន្ថែមខ្ពស់និងជម្រុញការតភ្ជាប់ រវាងសហគ្រាសក្នុងប្រទេសជាមួយវិនិយោគិនបរទេស នឹងជួយវៀតណាមមានការ បោះជំហានគួរឲ្យកត់សម្គាល់ក្នុងខ្សែសង្វាក់តម្លៃសកលោក។ យោងតាមការពិនិត្យ របស់ជំនាញការនានាថា ប្រសិនបើទទួលបានតួនាទីខ្ពស់ក្នុងខ្សែសង្វាក់តម្លៃសកល នោះ វៀតណាមអាចទាក់ទាញវិនិយោគិនបរទេសមានទ្រង់ទ្រាយធំ តាមនោះ បង្កើតការងារធ្វើនិងបង្កើតឱកាសសម្រាប់អ្នកផ្គតផ្គង់ក្នុងប្រទេស៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម