31/07/2020 11:21 GMT+7 Email Print Like 0

វៀតណាមអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារដែលមានការផ្លាស់ប្តូរ

នាថ្ងៃទី ២៩ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិដើម្បីរៀបចំដំណើរការអនុវត្តន៍“សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារដែលកំពុងមានការផ្លាស់ប្តូរ” ។

ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ molisa.gov.vn)


នៅក្នុងសិក្ខាសាលានេះ អង្គប្រជុំបានពិភាក្សាគ្នាអំពីគោលដៅអាទិភាពសំដៅកសាងដំណើរការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារដែលកំពុងមានការផ្លាស់ប្តូរ។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ជាថ្មីម្តងទៀតនូវការសន្យារបស់ថ្នាក់ដឹកនាំអាស៊ានក្នុងការកសាងសហគមន៍អាស៊ានមួយ ដោយយកមនុស្សជាមជ្ឈភាពក៏ដូចជាប្តេជ្ញាអភិវឌ្ឍធនធានមនុស្សតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងវិស័យអប់រំនិងការសិក្សារៀនសូត្រអស់មួយជីវិត។ លោក Nguyen Manh Cuong ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម បានឲ្យដឹងថា៖

«គោលដៅទូទៅនៃដំណើរការនេះគឺធ្វើឲ្យជាក់ស្តែងនូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍តាមរយៈយុទ្ធសាស្រ្ត / សកម្មភាពថ្នាក់ជាតិ និងថ្នាក់តំបន់ ក៏ដូចជាដាក់ចេញសេចក្តីណែនាំដែលមានលក្ខណៈយុទ្ធសាស្ត្រសម្រាប់វិស័យការងារនិង អប់រំអាស៊ាន ស្តីពីការរៀបចំផែនការ ការអនុវត្ត ការត្រួតពិនិត្យ និងវាយតម្លៃ ពោះសកម្មភាព ដើម្បីអនុវត្តសេចក្តីថ្លែងការន៍ឲ្យបានល្អផងដែរ»។

យោងតាមផែនការ ដំណើរការអនុវត្តសេចក្តីថ្លែងការណ៍នេះ នឹងត្រូវអនុម័តនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ក្នុងខែវិច្ឆិកាឆ្នាំ ២០២០ ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម  

បណ្តាព័ត៌មានបានផ្សាយ