16/07/2020 11:13 GMT+7 Email Print Like 0

វៀតណាមអបអរសាទរចំពោះគោលជំហររបស់ប្រទេសនានាលើបញ្ហាសមុទ្រខាងកើតដែលស្របតាមច្បាប់អន្តរជាតិ

នាថ្ងៃទី ១៥ ខែកក្កដា ទាក់ទងនឹងសេចក្តីប្រកាសរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo ស្តីពីគោលជំហររបស់សហរដ្ឋ​អាមេរិក​ចំពោះរាល់ការទាមទារនៅសមុទ្រខាងកើត អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានថ្លែងថា៖
 

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang


សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅតំបន់សមុទ្រខាងកើតគឺជាបំណងប្រាថ្នានិងគោលដៅរួមរបស់ប្រទេសនានា នៅសមុទ្រខាងកើត របស់តំបន់និងសហគមន៍អន្តរជាតិ។ ការគោរពសណ្តាប់ធ្នាប់ ច្បាប់សមុទ្រនិងការអនុវត្តពេញលេញ ដោយមានសុឆន្ទៈនិងមានទំនួលខុសត្រូវចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ គឺមានសារៈ សំខាន់ណាស់ ក្នុងការសម្រេចបានគោលដៅទាំងនោះ។

វៀតណាមអបអរសាទរចំពោះគោលជំហររបស់ប្រទេសនានាលើបញ្ហាសមុទ្រខាងកើត ដែលស្របតាមច្បាប់អន្តរជាតិនិងចែករំលែកទស្សនៈ ដូចបានចែងក្នុងសេចក្តីថ្លែងការណ៍នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដោយចែងថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ គឺជាក្របខ័ណ្ឌច្បាប់ ដែលសម្រួលដល់រាល់សកម្មភាពនៅតំបន់សមុទ្រនិងមហាសាគរ។

វៀតណាមសង្ឃឹមថា ប្រទេសនានានឹងខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត ក៏ដូចជាដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនានិងវិធានការសន្តិភាពដទៃទៀត ស្របតាមច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍រួម ស្របតាមសេចក្តីប្រាថ្នារបស់បណ្តាប្រទេសក្នុងតំបន់និងសហគមន៍អន្តរជាតិ។ យ៉ាងណាមិញ ប្រទេសវៀតណាមតែងតែចូលរួមចំណែកយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូវទៅក្នុងដំណើរការនេះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ