• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើឱ្យកូរ៉េខាងត្បូងផ្តល់អាទិភាពដល់ការផ្តល់វ៉ាក់សាំងបង្ការកូវីដ ១៩

នារសៀលថ្ងៃទី ២៣ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញទទួលជួបលោក Chung Eui Yong  រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញទទួលជួបលោក Chung Eui Yong  រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង (រូបថត៖ TTXVN)


លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានសង្កត់ធ្ងន់ថាភាគីទាំងពីរចាំបាច់ត្រូវបន្តពង្រឹងនិងពង្រីកជំនឿទុកចិត្តនយោបាយ; សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធក្នុងការរៀបចំសកម្មភាពនានាដើម្បីអបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២២ ខាងមុខ ព្រមទាំង លើកទឹកចិត្តនិងធានានូវលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសកូរ៉េខាងត្បូងបន្តវិនិយោគនិងពង្រីកទំហំវិនិយោគនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េខាងត្បូងដែលបាន ជួយដល់វៀតណាមក្នុងការប្រយុទ្ធជំងឺកូវីដ ១៩ ។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យកូរ៉េខាងត្បូងផ្តល់អាទិភាពក្នុងការចែករំលែកនិងគាំទ្រដល់ការផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ ១៩ ដល់វៀតណាមឱ្យបានឆាប់ៗ។ ទន្ទឹមនឹងនេះពិចារណាគាំទ្រវៀតណាមក្នុងការស្រាវជ្រាវនិងផលិតវ៉ាក់សាំង។ ស្តីពីបញ្ហាក្នុងតំបន់និងអន្តរជាតិលោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី និងក្នុងទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូង ហើយ យកចិត្តទុកដាក់និងគាំទ្រគោលជំហរលើកិច្ចការពារសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពសេរីភាពនាវាចរណ៍ អាកាសចរណ៍ និងគោរពច្បាប់ជាចម្បងជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ នៅសមុទ្រខាងកើត។

ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)



ជាការឆ្លើយតបលោករដ្ឋមន្រ្តី Chung Eui Yong បានមានប្រសាសន៍ថារដ្ឋាភិបាលកូរ៉េខាងត្បូង ថ្លែងអំណរគុណដល់រដ្ឋាភិបាល វៀតណាមដែលបានយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកជំនួញនិងសហគ្រាសកូរ៉េខាងត្បូង ក្នុងការធ្វើអាជីវកម្មនៅវៀតណាម។ ទន្ទឹមនឹងនេះលោកបានបញ្ជាក់ថាក្រសួងការបរទេសកូរ៉េខាងត្បូងត្រៀមខ្លួនជាស្រេចបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេសវៀតណាមនៅវេទិកាក្នុងតំបន់និងអន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top