
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Mato Gabriel អ្នកនាំពាក្យគណកម្មាធិការនេសាទនៃសភាអឺរ៉ុប (រូបថតៈ TTXVN)
នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ ប្រតិភូនៃគណៈកម្មការនេសាទ សភាអឺរ៉ុបដឹកនាំដោយលោក Mato Gabriel សមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការនេសាទ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាល ចាត់ទុក កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងសភាអឺរ៉ុប ជា សសរស្តម្ភដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាមជាមួយសហភាពអឺរ៉ុប (EU) ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យលោក Mato Gabriel គាំទ្រ ដើម្បីឲ្យគណៈកម្មាធិការអឺរ៉ុប មានការវាយតម្លៃជាវិជ្ជ មានចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ដើម្បីឈានដល់ការលុបចោល “កាត លឿង” សម្រាប់ការនាំចេញផលនេសាទរបស់វៀតណាម ទៅកាន់ទីផ្សារអឺរ៉ុប។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ស្នើឲ្យសភាអឺរ៉ុប បន្តគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិភាព ដោយឈរលើច្បាប់អន្តរជាតិជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ផងដែរ ។
ចំណែក លោក Mato Gabriel ក៏បានវាយតម្លៃខ្ពស់ថា វៀតណាមជាដៃគូដ៏សំខាន់មួយសម្រាប់ទ្វីបអឺរ៉ុបនិយាយជាទូទៅនិងសម្រាប់បណ្ដាប្រទេសជាសមាជិករបស់ EU និយាយដោយឡែក។ លោក Mato Gabriel បានរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម - EU (EVFTA) នឹងត្រូវបានចុះហត្ថលេខានាពេលឆាប់ៗនេះ តាមរយៈនោះ នឹងជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការផ្លាស់ប្តូរវប្បធម៌រវាងភាគីទាំងពីរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម