• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្ដារសេដ្ឋកិច្ចឡើងវិញក្រោយ Covid-19 និងឱកាសសម្រាប់មជ្ឈដ្ឋានអាជីវកម្មឥណ្ឌូនេស៊ី


 សិក្ខាសាលាតាមអនឡាញត្រូវបានរៀបចំឡើងដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម (រូបថត៖ KBRI Hanoi)
 

លោក​ឯក​​អគ្គរដ្ឋទូតសង្ឃឹមថា បណ្ដាធុរជនឥណ្ឌូនេស៊ីអាចឆ្លៀតយកបាននូវឱកាស នេះ ជាក់ស្ដែង​គឺបង្កើន​ការ​នាំចេញ​ទៅកាន់ទីផ្សារវៀតណាម។
 
នៅសិក្ខា​សាលាតាមអនឡាញក្រោមប្រធានបទ “ការស្ដារសេដ្ឋកិច្ច ឡើងវិញរបស់វៀតណាមក្រោយ Covid-19៖ ឱកាស​សម្រាប់​មជ្ឈដ្ឋានអាជីវ កម្មឥណ្ឌូនេស៊ី” ដែលបានរៀបចំឡើងកាលពីថ្ងៃទី១១ មិថុនា លោក Ibnu Hadi ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ីប្រចាំវៀតណាមបានសង្កត់ធ្ងន់ថា ក្រោយ Covid-19 វៀត ណាមកំពុង​ផ្ដោត​ទៅលើ​ការ​ស្ដារ​អាជីវកម្ម​ឡើងវិញ ជំរុញការ នាំចេញនិងទាក់ទាញដើមទុន វិនិយោគដោយផ្ទាល់ពីបរទេស។ លោកឯក អគ្គរដ្ឋទូត​សង្ឃឹមថា បណ្ដាធុរជនឥណ្ឌូនេស៊ីអាចឆ្លៀតយកបាននូវឱកាស នេះ ជាក់ស្ដែងគឺ​បង្កើន​ការនាំ​ចេញ​ទៅកាន់​ទីផ្សារ​វៀតណាម។
 
លោកឯក​អគ្គរដ្ឋទូត Ibnu Hadi បានជម្រាបថា ទំហំនាំចេញរបស់វៀត ណាមក្នុងឆ្នាំ២០១៩សម្រេចបានចំនួន២៦៤ពាន់​លានដុល្លាអាមេរិក ជាមួយ នឹងផលិតផលស្នូលៗដូចជា ឧបករណ៍អេឡិចត្រូនិកនិងគ្រឿងម៉ាស៊ីន។ ហេតុ ​ដូច្នេះសហគ្រាសឥណ្ឌូនេស៊ីអាចឆ្លៀតយកឱកាសតាមរយៈការផ្គត់ផ្គង់វត្ថុ ធាតុដើម​សម្រាប់​វៀតណាម ក៏ដូចជាទាញ​យកអត្ថប្រយោជន៍ ពីវិធានការកាត់​បន្ថយពន្ធនិង​ផ្ដល់អនុគ្រោះ របស់រដ្ឋាភិបាល​វៀតណាម សម្រាប់​បណ្ដាសហគ្រាស​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី១៩ ខែមីនា នៅស្ថានីយ៍រថភ្លើង Dong Dang ខេត្តឡាងសឺន លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានមួយចំនួន លើការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវដែករវាងវៀតណាម-ចិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានចូលរួមផងដែរ។

Top