• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយប្រទេសសមាជិកអាស៊ានដទៃដើម្បីជំរុញការអនុវត្តគោលដៅរួម

ក្នុងក្របខ័ណ្ឌនៃសប្ដាហ៍កិច្ចប្រជុំកំពូលអាស៊ាន នាព្រឹកថ្ងៃទី២៤ មិថុនា កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការបរទេសអាស៊ានត្រូវបានរៀបចំឡើង តាមប្រព័ន្ធវីដេអូក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការបរទេសអាស៊ាន។ (រូបថត៖ baoquocte.vn)


ថ្លែងនៅទីនេះ លោក Pham Binh Minh បានលើកច្បាស់ថា ក្នុងបរិបទ ដែលជំងឺ Covid-19 មិនទាន់មានសញ្ញាធូរស្បើយនៅឡើយខណៈដែល អាស៊ានកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់ជាមួយនឹងឱកាសផងនិងបញ្ហាប្រឈមផងនោះ ហេតុដូច្នេះ ប្រទេសអាស៊ានទាំងអស់ត្រូវការបន្តប្រដេញតាមគោលដៅកសាងសហគមន៍អាស៊ានឆ្នាំ២០២៥។ នាពេលកន្លងទៅ អាស៊ានបានចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីជួយឧបត្ថម្ភ គាំទ្រគ្នាទៅវិញទៅមក បង្កើនកិច្ចសហប្រតិបត្តិការរបស់អាស៊ានក្នុងកិច្ច ការពារប្រជាជនក៏ដូចជាកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយជំងឺរាតត្បាតទៅលើផ្នែកសេដ្ឋកិច្ចសង្គមផងដែរ។ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Pham Binh Minh បានសង្កត់ធ្ងន់ថា៖

“រាល់កិច្ចខិតខំប្រឹងប្រែងនិងកិច្ចសហប្រតិបត្តិការរបស់ប្រទេសអាស៊ាននានាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 សម្រេចបាននូវលទ្ធផលជាវិជ្ជមាន។ ប៉ុន្តែតំបន់យើងក៏កំពុងជួបប្រទះនឹងបញ្ហាប្រឈមផ្សេងៗទៀត ដោយសារការប្រកួតប្រជែងគ្នារវាងមហាអំណាចពិភពលោកនិងលទ្ធិឯកតោប៉ូល (unipolar) ដែលជះឥទ្ធិពលទៅលើសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ដោយឈរលើស្មារតីសហប្រតិបត្តិការគ្នារបស់អាស៊ាន កិច្ចប្រជុំថ្ងៃនេះ គឺជាឱកាសដើម្បីពិភាក្សាអំពីដំណោះស្រាយដ៏មានប្រយោជន៍ចំពោះបញ្ហាប្រឈមទាំងនោះ ជំរុញការអនុវត្តគោលដៅរួម ក៏ដូចជាពិភាក្សាអំពីបញ្ហា ក្នុងតំបន់និងលើពិភពលោកដែលបណ្ដាប្រទេសយកចិត្តទុកដាក់ដូចគ្នាផងដែរ”។

នៅកិច្ចប្រជុំនេះ បណ្ដារដ្ឋមន្រ្តីការបរទេសអាស៊ានបានពិភាក្សាអំពីខ្លឹម សារសំខាន់ពាក់ព័ន្ធដល់ការអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូលពិសេស អាស៊ាននិងអាស៊ាន+៣ បញ្ហាកសាងសហគមន៍អាស៊ានឆ្នាំ២០២៥ ក៏ដូចជា ដាក់ឲ្យដំណើរការអាទិភាពនានារបស់វៀតណាមក្នុងឆ្នាំប្រធានអាស៊ាន២០២០ ផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេស Pham Binh Minh បានអះអាងថា វៀតណាមនឹងបន្តសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយប្រទេសសមាជិកអាស៊ានដទៃ ដើម្បីជំរុញការអនុវត្តគោលដៅរួមរបស់ សហគមន៍ ដោយផ្អែកទៅលើចំណងសាមគ្គីភាព ឯកភាពរបស់អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាបនិងវិបុលភាពក្នុងតំបន់៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top