30/04/2021 16:31 GMT+7 Email Print Like 0

វៀតណាមសម្រេចយ៉ាងល្អប្រសើរតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែមេសា

ក្នុងខែប្រធានវៀតណាមបានលើកសំណើរហើយធ្វើជាអធិបតីរៀបចំព្រឹត្តិការណ៍សំខាន់ ចំនួន៤ អំពីតួនាទីរបស់អង្គការតំបន់ក្នុងការជំរុញការកសាងជំនឿទុកចិត្តនិងកិច្ច សន្ទនាក្នុងការបង្ការទប់ស្កាត់ជម្លោះ ការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន ការការពារមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធស៊ីវិលចាំបាច់ និងបញ្ហាអំពើហឹង្សាផ្លូវភេទក្នុងជម្លោះ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.ប ថ្លែងនៅកិច្ចប្រជុំបូកសរុបសកម្មភាពក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.បប្រចាំខែមេសាឆ្នាំ២០២១។ (រូបថត៖ VOV ញូវយ៉ក)


នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែមេសា លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.បបានធ្វើជាអធិបតីនៅកិច្ចប្រជុំបូកសរុបសកម្មភាពរបស់វៀតណាមក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខ អ.ស.បប្រចាំខែមេសាឆ្នាំ ២០២១។ កិច្ចប្រជុំទាក់ទាញការចូលរួមរបស់តំណាងប្រទេសសមាជិក និងអ្នកសង្កេត ការណ៍អ.ស.បជាង ៧០ នាក់។

ក្នុងខែប្រធាន វៀតណាមបានលើកសំណើរហើយធ្វើជាអធិបតីរៀបចំព្រឹត្តិការណ៍សំខាន់ ចំនួន៤ អំពីតួនាទីរបស់អង្គការតំបន់ក្នុងការជំរុញការកសាងជំនឿទុកចិត្តនិងកិច្ច សន្ទនាក្នុងការបង្ការទប់ស្កាត់ជម្លោះ ការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន ការការពារមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធស៊ីវិលចាំបាច់ និងបញ្ហាអំពើហឹង្សាផ្លូវភេទក្នុង ជម្លោះ។ ទន្ទឹមនឹងព្រឹត្តិការណ៍ទាំងនេះ វៀតណាមបានធ្វើជាអធិបតីក្នុងការកសាងនិង ជំរុញការអនុម័តលើឯកសារចំនួន៣របស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងនោះមានសេចក្ដី ថ្លែងការណ៍របស់ប្រធានចំនួន២និងសេចក្ដីសម្រេចចិត្តមួយ។

ថ្លែងនៅកិច្ចប្រជុំនេះដែរ តំណាងប្រទេសសមាជិកអ.ស.បនានា បានវាយតម្លៃ ខ្ពស់ចំពោះសកម្មភាពជាអាទិភាពរបស់វៀតណាម ជាពិសេសគឺការដែលវៀតណាមបាន ជំរុញការយកចិត្តទុកដាក់របស់ក្រុមប្រឹក្សាសន្តិសុខដល់ការងារមនុស្សធម៌និងការពារ ជនស៊ីវិល។ ប្រទេសជាច្រើនបានអបអរសាទរវៀតណាមដែលបានសម្រេចតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែមេសាប្រកបដោយជោគជ័យ ប្រតិបត្តិគ្រប់សកម្មភាពទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខឲ្យប្រព្រឹត្តទៅយ៉ាងរលូន ជំរុញការមូលមតិ ជាឯកឆ័ន្ទក្នុងក្រុមប្រឹក្សាសន្តិសុខក៏ដូចជាការចូលរួមវិភាគទានរបស់ប្រទេសសមាជិក អ.ស.បនានាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ