• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសន្យាកសាងតំបន់មួយដោយគ្មៀនគ្រឿងញៀន

កិច្ចប្រជុំនេះមានការចូលរួមរបស់តំណាងប្រមាណ២០០នាក់មកពីប្រទេសនិងអង្គការអន្តរជាតិនានាដូចជា៖ កម្ពុជា ឡាវ ចិន ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម ភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនអាមេរិក (DEA) ភ្នាក់ងារប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) និងអង្គការ UNDOC ជាដើម។

នារសៀលថ្ងៃទី១០ ខែកញ្ញា នៅរដ្ឋធានីហាណូយ ក្រសួងនគរបាលវៀតណាមបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអំពីការលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនឆ្លងដែន។

កិច្ចប្រជុំនេះមានការចូលរួមរបស់តំណាងប្រមាណ២០០នាក់មកពីប្រទេសនិងអង្គការអន្តរជាតិនានាដូចជា៖ កម្ពុជា ឡាវ ចិន ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម ភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនអាមេរិក (DEA) ភ្នាក់ងារប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) និងអង្គការ UNDOC ជាដើម។

 

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ឧបនាយករដ្ឋមន្រ្តីវៀតណាម
លោក Truong Hoa Binh (រូបថត៖ ANTD)

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh  ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានអះអាងនូវការប្ដេជ្ញាចិត្ត សុឆន្ទៈ និងការសន្យារបស់វៀតណាម ក្នុងការបង្កើនកិច្ចសហប្រតិបតិ្តការជាមួយស្ថាប័នប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងបទល្មើសរបស់អង្គការសហប្រជាជាតិ ក៏ដូចជាប្រទេសនានាក្នុងតំបន់និងលើពិភពលោកផងដែរ។ វៀតណាមបានកំពុង ហើយនឹងជាសមាជិកដោយមានការទទួលខុសត្រូវជានិច្ច ហើយរួមដំណើរជាមួយប្រទេសនានាក្នុងតំបន់និងលើពិភពលោកអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការសន្យានិងកិច្ចព្រមព្រៀងនានាដែលសម្រេចបាន ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយវិបុលភាពនិងការកសាងតំបន់មួយដោយគ្មានគ្រឿងញៀន។

កិច្ចប្រជុំបានអនុម័តលើសេចក្ដីថ្លែងការណ៍រួម ក្នុងនោះសង្កត់ធ្ងន់ថា ប្រទេសនានាក្នុងតំបន់ត្រុវការបន្តលើកកំពស់តួនាទីក្នុងការកសាងគោលនយោបាយ យុទ្ធសាស្ត្របង្ក្រាបគ្រឿងញៀននៃប្រទេសខ្លួន ជំរុញយ៉ាងខ្លាំងនូវយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀនដោយទ្រង់ទ្រាយធំ ដែលផ្តោតទៅលើតំបន់ព្រំដែននិងខ្សែផ្លូវដឹកជញ្ជូន​គ្រឿងញៀនពីតំបន់ត្រីកោណមាសផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top