• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសង្ឃឹមថា UNITAD នឹងបញ្ចប់ការស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់កងកម្លាំងក្នុងពេលឆាប់ៗនេះ

នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីសកម្មភាពរបស់បេសកកម្មស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ដើម្បីជំរុញការស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ Da'esh/ISIL នៅអ៊ីរ៉ាក់ (ហៅកាត់ថា UNITAD) ក្នុងរយៈពេល ៦ ខែកន្លងមក។

ថ្លែងមតិក្នុងសម័យប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងឡើងវិញនូវគោលជំហររបស់វៀតណាមក្នុងការគាំទ្ររាល់ការខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធប្រល័យលោក ដោយថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់អាវុធគីមីដែលប្រើប្រាស់ដោយនរណាម្នាក់ នៅគ្រប់ទីកន្លែង និងក្នុងកាលៈទេសៈណាក៏ដោយ សង្ឃឹមថា UNITAD នឹងបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនលើបញ្ហានេះក្នុងប្រទេសអ៊ីរ៉ាក់ក្នុងពេលឆាប់ៗនេះ។

លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យ UNITAD ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ អាជ្ញាធរក្នុងតំបន់ និងថ្នាក់តំបន់ និងមេដឹកនាំសាសនា អនុម័តគ្រប់នីតិវិធី និងវិធានការដើម្បីការពារជនរងគ្រោះ និងសាក្សី បន្តគាំទ្រការតាក់តែងច្បាប់ បង្កើតមូលដ្ឋានច្បាប់សម្រាប់ការកាត់ទោសសមាជិក ISIL នៅអ៊ីរ៉ាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top