• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមលើកតម្កើងតួនាទីស្ត្រីក្នុងការរក្សានិងកសាងសន្តិភាព

នាថ្ងៃទី ២១ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចពិភាក្សាលើប្រធានបទ “ការវិនិយោគ លើស្ត្រីក្នុងការរក្សានិងការកសាងសន្តិភាព” ក្រោមអធិបតីភាពលោកស្រី Raychelle Omamo រដ្ឋមន្ត្រីការទូតនៃប្រទេសកេនយ៉ា ដែលជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខក្នុង ខែតុលា ឆ្នាំ ២០២១។

ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានតំណាងគណៈប្រតិភូវៀតណាមប្រចាំនៅអ.ស.ប

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានតំណាងគណៈប្រតិភូវៀតណាមប្រចាំនៅអ.ស.ប បានសង្កត់ធ្ងន់លើសារៈសំខាន់នៃបទពិសោធន៍ ចំណេះដឹង ការយល់ដឹង និងជំនាញរបស់ស្ត្រីលើគ្រប់វិស័យ រួមទាំងសន្តិភាព និងនយោបាយ។ សិទ្ធិ ផលប្រយោជន៍ និងតម្រូវការរបស់ស្ត្រីគួរតែត្រូវបានធានា និងលើកកម្ពស់នៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងអន្តរជាតិ។ ស្ត្រីក៏ត្រូវបំពាក់ដោយចំណេះដឹង និងជំនាញចាំបាច់ ដើម្បីចូលរួមប្រកបដោយអត្ថន័យលើគ្រប់វិស័យនៃជីវភាពនយោបាយ សង្គមនិងសេដ្ឋកិច្ច។
លោកឯកអគ្គរដ្ឋទូតបានអះអាងថា ការបង្កើនការចូលរួមរបស់ស្ត្រីលើគ្រប់វិស័យនៃជីវភាពរស់នៅគឺជាអាទិភាពកំពូលរបស់វៀតណាម ។ លោកឯកអគ្គរដ្ឋទូតក៏បានលើកឡើងអំពីគោលនយោបាយ និងសមិទ្ធិផលរបស់វៀតណាមក្នុងវិស័យដែលបានលើកឡើងខាងលើ ព្រមទាំងការរួមចំណែករបស់នាយទាហានយោធាស្ត្រីវៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top