19/11/2021 10:10 GMT+7 Email Print Like 0

វៀតណាមលើកកម្ពស់ការដោះស្រាយបុព្វហេតុក្នុងកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយដើម្បីទប់ស្កាត់ជម្លោះ

នាថ្ងៃទី ១៦ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (ក.ជ.ប) បានបើកកិច្ចពិភាក្សាបើកទូលាយស្តីពី “ការធានាសន្តិភាពនិងសន្តិសុខតាមរយៈការទូតការពារ៖ គោលដៅរួមនៃគ្រប់ស្ថាប័នសំខាន់ៗរបស់អង្គការសហប្រជាជាតិ”។

ឯកអគ្គរដ្ឋទូតលោក Pham Hai Anh ថ្លែងមតិនៅសម័យប្រជុំអង្គការសហប្រជាជាតិ (រូបថត៖ VOV)


អញ្ជើញចូលរួមនិងថ្លែងមតិក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត លោក Pham Hai Anh ភារធារីវៀត ណាម ប្រចាំនៅអង្គការសហប្រជាជាតិបានចាត់ទុកថា ដើម្បីផ្តោតការយកចិត្តទុកដាក់អនុវត្តន៍បានល្អនូវគោលដៅនៃធម្មនុញ្ញអង្គការសហប្រជាជាតិស្តីពីការបង្ការឆ្លើយ តបនឹងបញ្ហាប្រឈមចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ ប្រទេសជាសមាជិក ក៏ដូចជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិគួរតែពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារជម្លោះដោយមធ្យោបាយសមស្រប ជាពិសេសតាមរយៈការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ ការដោះស្រាយជម្លោះដោយសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព កសាងទំនុកចិត្តនិងបង្កើតទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិនានា។

តំណាងវៀតណាមក៏បានចាត់ទុកថា កិច្ចខិតខំប្រឹងប្រែងបង្ការជម្លោះត្រូវការកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសំខាន់ៗរបស់អង្គការសហប្រជាជាតិក្នុងវិស័យមុខងារនិងភារកិច្ចរបស់ខ្លួន និងឈរលើមូលដ្ឋាននៃការពិគ្រោះយោបល់ពេញលេញជាមួយបណ្តាប្រទេសជាសមាជិក។ លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានសង្កត់ធ្ងន់លើគុណសម្បត្តិរបស់អង្គការក្នុងតំបន់ និងអនុតំបន់ក្នុងវិស័យការទូតបង្ការ រួមចំណែកទប់ស្កាត់ជម្លោះ ព្រមទាំងអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាធានាសន្តិភាព សន្តិសុខអន្តរជាតិ និងទប់ស្កាត់ជម្លោះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ